រឿង​សមាគម​ចិន​ហុក គៀន យក​ដី​ម៉ុង​ខ្មោច​លក់ ៖ ប្រជាពលរដ្ឋ​ព​ន្លឿ​ន​ឲ្យ​ក្រសួង​រៀបចំ​ដែនដី​ដោះស្រាយ​

1368
ចែករម្លែក
  • 1
    Share

​ដោយ : មុនី​រ័ត្ន​/ ​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា នេះ ប្រជាពលរដ្ឋ​ចំនួន ៥៦​គ្រួសារ រស់នៅ​ភូមិ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាននាំគ្នា​មក​ព​ន្លឿ​ន​អោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោះស្រាយ​ដល់​ពួកគាត់​រឿង​ដីធ្លី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សមាគម​ចិន​មួយ​ឈ្មោះ ហុក គៀន យក​ដី​ម៉ុង​ខ្មោច​លក់​។ បន្ទាប់ពី​មានការ​ប្រមូលផ្តុំ ខាង​ក្រសួង​បាន​ហៅ​តំណាង​ប្រជាពលរដ្ឋ​ចូលជួប​។​

​សូម​ប្រជាពលរដ្ឋ​បានដាក់​ញត្តិ​សុំ​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​សុំ​ឲ្យ​សម្តេច​ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ដីធ្លី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សមាគម​ចិន​មួយ​ឈ្មោះ ហុក គៀន​។​

​ក្នុង​ញត្តិ​នោះ បានសរសេរថា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៧ សមាគម​ហុក គៀន បានដាក់​ពាក្យ​ខ្ចី​ដី​ទំហំ ១៣​ហិកតា ដែល​ប្រជាពលរដ្ឋ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ សម្រាប់ធ្វើ​កន្លែង​គោរព​សក្ការៈ ធ្វើ​ម៉ុង ឬ​ធ្វើបុណ្យ​ប្រពៃណី​ចិន​ម្តងៗ​។ ដោយសារ​ពលរដ្ឋ​យល់ថា​សមាគម​នោះ​មាន​ហេតុផល​សមរម្យ ក៏បាន​អនុញ្ញាត​ឲ្យ​សមាគម​នោះ ខ្ចី​ដី​១៣​ហិច​តា​នោះ ដើម្បី​ប្រើប្រាស់​បណ្តោះអាសន្ន​។​

​ក្នុង​ញត្តិ​ដដែល​បាន​បន្តថា លុះ​ឆ្នាំ​២០១១ ក្រោយ​រកបាន​ទីតាំង​ថ្មី សមាគម​ចិន ហុក គៀន បាន​ឈូសឆាយ​ម៉ុង​ទាំងអស់​ចេញ ហើយ​បានប្រគល់​ដី​ទាំងនោះ​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ស្រាប់​តែមាន​អ្នក​ចេញមុខ​ថា​ខ្លួន​ជា​តំណាង​របស់​សមាគម​ចិន​ហុក គៀន និង​ថា​ដី​នោះ ជា​កម្មសិទ្ធិ​របស់ខ្លួន​ទៅវិញ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ ក្រុម​ប្រជាពលរដ្ឋ​ដដែល ក៏បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផងដែរ ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។​

​លោក ​អុល សុខ​យស មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា ក្រសួង​បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្អាក​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅអោយ​ភាគី​ម្ខាង​ទៀត​។ ហើយ​ក្រសួង​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​គ្រាន់តែ​យូរ​នឹង​ឆាប់​។ ហើយ​ក្រសួង​មិនអាច​ដោះស្រាយ​តាម​ការទាមទារ​ប្រជាពលរដ្ឋ​ចង់បាន​ភ្លាមៗ​នោះទេ​។​

​ចំណែក​លោក​សេង ស៊ីម ប្រធាន​សមាគម​ចិន ហុក គៀន បាន​បដិសេធថា មិនបាន​យក​ដី​នោះទេ គឺ​ទិញ​ត្រឹមត្រូវ​៕​B