រឿង «នាឡិកាដាសវិញ្ញាណ» របស់ផលិតកម្ម LD Picture លើក ពានមហោស្រពភាពយន្តជាតិលើក ទី៦

193
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត/ភ្នំពេញ-រកឃើញរឿងឆ្នើម ដែលអាចដណ្តើមពានរង្វាន់សម្រាប់ កម្មវិធី មហោស្រពភាពយន្តជាតិលើកទី៦ ដែលមានភាពយន្តចូលរួមប្រកួតរហួតដល់ ១៨ រឿង ប៉ុន្តែ រឿង «នាឡិកាដាសវិញ្ញាណ» របស់ផលិតកម្ម LD Picture បានលើក ពាន ខណៈដែល ផលិតកម្មនេះ ទើបតែមាន វត្តមានលើកដំបូង សម្រាប់កម្មវិធីប្រកួត ប្រជែង មហោស្រពភាពយន្តជាតិលើកទី៦។

អញ្ជើញជាធិបតីក្នុងពីធីបិទមហោស្រពភាពយន្តជាតិលើកទី៦ កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១៩ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការខិតខំប្រឹងប្រែង មន្រ្ដីនាយកដ្ឋានភាពយន្ដ និងដៃគូសហការនានា ដែលបានខិតខំផ្ដួចផ្ដើម ជំរុញមហោស្រពភាពយន្ដជាតិលើកទី៦ បានលេចចេញជារូប រាង និងបានបញ្ជាប់ជាស្ថាពរ និងបានចម្រាញ់នូវភាពយន្តដែលមានគុណភាព គ្រប់គ្រាន់។

លោកបានបន្ថែមថា ក្នុងមហោស្រពភាពយន្ដឆ្នាំនេះ យើងពិតជារីករាយក្នុង កំណើននៃភាព យន្ដ និងគុណភាព ដែលផលិតដោយផលិករជាតិយើង ពិសេសការ កើនឡើង នៃរោងភាពយន្ដទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដែលនេះ សបញ្ជាក់ឲ្យឃើញពីកើនឡើងចំណែកទីផ្សារដ៏សំខាន់ ក្នុងដោះដូរផលិតផលភាពយន្ដ និងជាគ្រឹះដ៏រឹងមាំក្នុងការទ្រទ្រង់ឧស្សាហកម្មភាពយន្ដជាតិ។ លោកបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពឆ្នាំនេះ ជាព្រឹត្តិការ ប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកលើកស្ទួយ ឧស្សាហកម្មភាពយន្ដ នៅកម្ពុជា។

សូមរំលឹកថា មហោស្រពភាពយន្ដឆ្នាំនេះ មានការចូលរួមប្រកួតប្រជែង ពី ភាពយន្ដ ប្រមាណជា១៨រឿង និងបានចំរាញ់យកខ្សែរភាពយន្ដល្អបំផុតចំនួន៨រឿង ដើម្បីដាក់ ចូលរួម ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងថ្ងៃនេះ ហើយភាពយន្ដដែលបានចូលរួមសុទ្ធសឹងតែជា រឿង ដែលមានគុណភាព។ពាន់រង្វាន់ភាពយន្ដឆ្នើម ក៏ទទួលបានរង្វាន់លើក ទឹកចិត្ត ជាទឹកប្រាក់ចំនួន៣០លានរៀលផងដែរ។ ក្រៅពីពានរង្វាន់ភាពយន្ដឆ្នើម ក៏មានពាន រង្វាន់ជាច្រើនទៀត ដែលបានប្រគល់ជូនម្ចាស់ជ័យលាភីរួមមាន៖ ពានរង្វាន់ អ្នកតុប តែងឆាកឆ្នើម, ពានរង្វាន់អ្នកកាត់តតម្លើងរូបភាពឆ្នើម, ពានរង្វាន់ផ្គុំសំឡេងឆ្នើម, ពានរង្វាន់តួសម្ដែងបុរសឆ្នើម, ពានរង្វាន់តួសម្ដែងនារីឆ្នើម, ពានរង្វាន់តារាប្រុស និងតារាស្រី្ដឆ្នើម, ពានរង្វាន់ផលិតករឆ្នើម, ពានរង្វាន់ភាពយន្ដ ទទួលបាន ការគាំទ្រ ច្រើន, ពានរង្វាន់អ្នកថតភាពយន្ដឆ្នើមប្រចាំប្រទេស, ពានរង្វាន់អ្នកដឹកនាំឆ្នើម និងពានរង្វាន់អ្នកនិពន្ធរឿងឆ្នើម៕