រឿង «ព្រលឹង» គ្រាន់តែចេញ Trailer ក៏ដឹងថាល្អមើល

748
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
គ្រាន់តែចេញ Trailer ក៏ដឹងថា សាច់រឿងមានភាពទាក់ទាញមិនធម្មតា ជាពិសេសរឿង “ព្រលឹង” ដែលជាស្នាដៃរបស់ផលិតកម្ម មហាហង្សថ្មីគ្រោង និងដាក់ បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីផលិតកម្មមួយនេះ បានកើបប្រាក់ មិនតិច ទេពីរឿង “ផ្ទះចុងភូមិ”។

រឿង «ព្រលឹង» ត្រូវបានប្រកាសថា បានចំណាយដើមទុនរាប់សិបម៉ឺនដុល្លារ ក្នុងការផលិតដើម្បីសម្រិតសម្រាំងគុណភាពអោយកាន់តែទទួលបានតាមស្តង់ដារបស់ភាពយន្ត។ ដូច្នេះហើយគ្រាន់តែ Trailer និង Poster នៃរឿងក៏មើលទៅមានភាពរន្ធត់ ព្រឺព្រួច។ ជាពិសេសនៅក្នុងហ្វេសប៊ុកផេក របស់ ផលិតកម្មមហាហង្ស មានអ្នក ទស្សនា រាប់ពាន់ View និងមានការចែករំលែក បន្ត គ្រាដែលគ្រប់គ្នាក្នុងផេក ហ្វេស ប៊ុក ចែករំលែកជាមួយនិងអារម្មណ៍លាន់មាត់ថា ល្អមើល នេះមិនទាន់និងបានមើល សាច់រឿងពេញនោះឡើយ។

ព្រលឹង – The Soul "Official Trailer"

មកដល់ហើយៗ ថ្ងៃទី 04 ខែកក្កដា គឺរឿង ព្រលឹង នឹងមានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា‼️ធានាថានឹងភ័យ រន្ធត់ ស្រែក សើចសប្បាយពេញរោងកុនតែម្ដង

Posted by Mohahang Production on Wednesday, June 5, 2019

តោះចង់ដឹងថា Trailer រឿង «ព្រលឹង» មានសកម្មភាពបែបណា ! !