រឿង សា​រ័ត្ន ផ្ដួល សា​ណាន ភុ​ន បាន​ឬទេ ?

637
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ សា​ណាន ភុ​ន (Sanan Phun) លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ៥ ឧសភា ខាងមុខនេះ​។​

​នេះ​ជាការ​ជួបគ្នា រវាង​អ្នក​ដែល​ពុំ​ធ្លាប់​ស្គាល់គ្នា ពីមុនមក ។ ពួកគេ​មិន​ត្រឹមតែ ពុំ​ធ្លាប់​ស្កាល់​គ្នា ប៉ុណ្ណោះ​ទេ តែ ថែមទាំង​មិនបាន​ដឹង ពី​របៀប​វ៉ៃ​របស់​គ្នា ទៅវិញទៅមក ទៀតផង ព្រោះនេះ ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ រូបនេះ មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។​

រឿង សា​រ័ត្ន និង សា​ណាន ភុ​ន​

​បើតាម​ការអះអាង​ពី លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នោះ​ថា អ្នក​ប្រដាល់​ថៃ ដែល​លោក​យកមក សុទ្ធតែ​ខ្លាំង តែ​ដល់ពេល​ប្រកួត បែរជា​ខ្សោយ​ទៅវិញ នេះ​ទំនងជា​ពួកគេ នឿយហត់ ក្នុងការ​ធ្វើដំណើរ ដោយ​រថយន្ដ លើផ្លូវ​ដ៏​ឆ្ងាយ ហើយ​មើលទៅ​។​

​សា​ណាន ភុ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៦២​ដង ឈ្នះ​៤៩​ដង ចាញ់​១៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៧​ដង ឈ្នះ​៦៥​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា ជ័យជំនះ បានមក​អ្នក​ប្រដាល់​កម្ពុជា ឬ អ្នក​ប្រដាល់​ថៃ​ឡើយ ។​

​ងឿ​ន វិចិត្រ ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ងួន គា ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ការប្រកួត រវាង​អ្នក​ប្រដាល់ ទាំង ២ រូបនេះ ទោះបី​នរណា​ចាញ់ ឬ នរណា​ឈ្នះ ក៏​គង់តែ​ទ្រមខ្លួន​ដូចគ្នា​ដែរ ព្រោះ​នៅលើ​សង្វៀន ពួកគេ​ដឹង​តែ​ប្រើ​កណ្ដាប់ដៃ ជង្គង់ កែង វាយប្រហារ​គ្នា​តែម្ដង ។ ចាំមើល​នរណា ជា​អ្នកឈ្នះ​នៅក្នុង​ការប្រកួត​នេះ ?​។​

ជើង​ខ្លាំង​ដែល​ប្រកួត លើស​ង្វៀន Boostrong Fighter on Fire

​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ថ្ម ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍ លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ធឿន វិ​ថាក់ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជើងចាស់​ដូចគ្នា​គឺ ហេង សំរាំង ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

​យូ ផានិត ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ លីន សា​ថា​ត់ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v