រឿង ២​យ៉ាងនេះ ជួយ​ឲ្យ​រដូវ​មកកាន់​តែ​ទៀងទាត់

479
ចែករម្លែក

ខណៈពេលដែល​ស្ត្រី​គ្រប់គ្នា​តែងតែ​ចង់​ឲ្យ​ការ​មក​រដូវ​ខែ​របស់ខ្លួន​កើតឡើង​ជា​រៀងរាល់ខែ​នោះ​ទៀងទាត់ តែ​បែរជា​មិនដឹងថា​គួរ​ធ្វើ​ដូចម្តេច​ទៅវិញ​។ ដូច្នេះ ជំនួស​ឲ្យ​ការប្រើ ប្រាស់​ថ្នាំលេប​ដើម្បី​ព្យាបាល​ការ​មក​រដូវ​ទៀងទាត់​ចូរ​សាកល្បង​វិធី​ខាងក្រោម​នេះ សិន​ទៅ ព្រោះ​វា​គឺជា​រឿង​ធម្មជាតិ​សុទ្ធសាធ​។

បន្ថយ​អារម្មណ៍​តានតឹង និង​បំបាត់​ស្ត្រេ​ស​
​ស្ត្រេ​ស​គឺជា​មូលហេតុ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ស្ត្រី​មិន​មក​រដូវ​។ យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង ហើយ​ថា ស្ត្រេ​ស​ពិតជា​ផ្តល់​ភាព​ល្អក់កករ​ច្រើន​ដល់​ខ្លួនឯង​ចេញពី​ក្នុង​មក​តែម្តង​។ ការតាំង​សមាធិ ការ​បន្ធូរ​អារម្មណ៍ និង​ហាត់​យូ​ហ្គា ច្រើនតែ​អាចជួយ​ឲ្យ​អារម្មណ៍ ធូរស្រាល​បាន​។ ដោយយោង​ទៅតាម​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​ឲ្យ​ដឹងថា ស្ត្រេ​ស និង​ការកើនឡើង​នៃ​ចំនួន​អ័រម៉ូន Cortisol ក្នុង​ខ្លួន នឹង​នាំ​ឲ្យ​ក្រ​ជ្រុះ​អូ​វ៉ុល ឬ​មិន​ងាយ​មាន កូន​បាន​។ ការគ្រប់គ្រង​ស្ត្រេ​ស និង​កាត់បន្ថយ​វា​នឹង​ទាញ​ពេលវេលា​នៃ​ការ​ជ្រុះ​អូ​វ៉ុល មករក​សភាព​ដើម​វិញ ព្រមទាំង​មក​រដូវ​ទៀងទាត់​ទៀត​។

រួមភេទ​
មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ជាច្រើន​ដើម្បី​ឲ្យ​រដូវ​មក​ទៀងទាត់​នោះ​គឺ​ការចាប់​ដៃគូ​ដើម្បី​រួមភេទ​ជាមួយគ្នា​។ មែនហើយ ការធ្វើ​បែបនេះ​វា​នឹង​ជួយ​ឲ្យ​សាច់ដុំ នៅ​ទ្វារមាស​ធូរ ដើម្បី​បញ្ចេញ​នូវ​កោសិកា​រងាប់ៗ​ពី​ក្នុង​ស្បូន​បាន​អស់​ល្អ​។ រឿងនេះ​មិន ប្រាកដថា​អញ្ចឹង​ទាំងអស់​ទេ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​គួរ​សាកល្បង​។

​ដូច​យើងទាំងអស់គ្នា​ធ្លាប់​ដឹង​ហើយ​ថា​រាងកាយ​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែមាន លក្ខណៈខុសៗ​គ្នា ដូច្នេះ​ការឆ្លើយតប​នឹង​វិធីសាស្ត្រ​ខាងលើ​ក៏មាន​លក្ខណៈខុសៗ​គ្នា ដែរ​។ ខណៈពេលដែល​គ្មាន​វិធីសាស្ត្រ​ណាមួយ​ជួយ​ធានាថា​មាន​ប្រសិទ្ធភាព មួយរយ​ភាគរយ​ជួយ​ឲ្យ​រដូវ​មក​ទៀង​នោះ តែ​វិធីសាស្ត្រ​ទាំងពីរ​ខាងលើ​មាន​សុវត្ថិភាព ណាស់​ក្នុងការ​សាកល្បង​៕ ដោយៈ health.com.kh​