រឿង “​កំពូល​អ្នក​ថត​សែ​ល​ហ្វី​” អាច​ទស្សនា​បាន​តាម Iflix ហើយ

299

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រឿង “​កំពូល​អ្នក​ថត​សែ​ល​ហ្វី​” ត្រូវ​បានដាក់​បញ្ចាំង​ក្នុង iflix សេវា​កម្សាន្ត​ឈាន​មុនគេ​លើ​ពិភពលោក ដែល​បាន​ចាក់​ប​ញ្ជាំ​ង​ខ្សែភាពយន្ត​ខ្មែរ ចាប់ពី​ថ្ងៃ​សុក្រ​ទី​២០ មេសា ២០១៨ តទៅ​។ នេះ​ជា​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ជាវ​សេវា iflix អាច​បើក​ទស្សនា ឬ​ទាញយក​នូវ​រឿង​បែប​កំប្លែង​នេះ នៅ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង រយៈពេល​មិន​ដល់​មួយខែ ក្រោយ​ត្រូវបាន​ចាក់​បញ្ចាំង​នៅតាម​រោងកុន​។​

​ផលិតកម្ម​ខ្មែរ​មេគង្គ គឺជា​ផលិតកម្ម​ឈានមុខ​គេ បាន​ផលិត​ខ្សែភាពយន្ត​ល្បីៗ​ក្នុងស្រុក​សម្រាប់​ដាក់បញ្ចាំ​ង​តាម​រោងកុន​។ ចំណែក រឿង “​កំ​ពូ​អ្នក​ថត​សែ​ល​ហ្វី​” ទើបតែ​ទំលាក់​ចេញពី​រោងកុន មិនបាន​មួយខែ​ផង ក៏ត្រូវ​បាន Iflix យកមក​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ទស្សនា​ក្តៅៗ ក្រោយ​ពេលដែល​អ្នក​ទាំង​អស់​គ្នា ខកខាន​មិនបាន​មើល​ក្នុង​រោងកុន តែ​អាច​ទស្សនា​នៅតាម​ទូរស័ព្ទដៃ​លោកអ្នក​បាន​គ្រប់ពេល​។

​រឿង “​កំពូល​អ្នក​ថត​សែ​ល​ហ្វី​” ជា​ខ្សែភាពយន្ត​បែប​កំប្លែង លាតត្រដាង​ពី​វប្បធម៌​យុវវ័យ​សម័យ​ទំនើប ដែល​និយម​ថតរូប​សែ​ល​ហ្វី​។ កាត់​សម្បត្តិ​កិ​ត្យា ដើរតួ​ជា សុភា បុរស​វ័យក្មេង​សង្ហា​ម្នាក់ ដែលមាន​ក្តី​ស្រ​ម៉ៃ​ធ្វើជា​តារា​។ នៅពេល​គាត់​ក្លាយជា​ពិធីករ​កម្មវិធី​ទូរទស្សន៍​អ្វីៗ ហាក់ដូចជា​ដើរ​តាម​គម្រោង ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​គាត់​សប្បាយរីករាយ​នោះទេ​។ ដើម្បី​ផ្គាប់ចិត្ត​ខ្លួនឯង​ឲ្យ​សប្បាយរីករាយ សុភា ត្រូវ​ស្វែងរក​វិធី ដើម្បី​ប៉ះប៉ូវ​ទំនាក់ទំនង​ប្រេះស្រាំ និង​ស្វែង​រកក្តី​ស្ងប់​សុខ​។

​កំពូល​អ្នក​ថត​សែ​ល​ហ្វី ចូលរួម​ជាមួយ​បណ្ណាល័យ​របស់​iflix ដែល​ផ្ទុក​ដោយ​ខ្សែភាពយន្ត​ល្បីៗ​ក្នុងស្រុក និង​ដែល​ត្រូវ​បានដាក់​បញ្ចាំង​ក្នុង​រោងកុន រួមទាំង​រឿង​កំប្លែង​មនោសញ្ចេតនា ដែល​ទទួលបាន​ពាន់រង្វាន់​ជាច្រើន ដែលមាន​ចំណងជើង​ថា តម្លៃ​ស្នេហ៍​។​

​នាយក iflix ប្រចាំ​ប្រទេស​កម្ពុជា លោក Harry Ward មានប្រសាសន៍ថា​៖ «​យើង​មាន​ក្តីរំភើប​មែនទែន ក្នុង​ចាក់​បញ្ចាំង​រឿង កំពូល​អ្នក​ថត​សែ​ល​ហ្វី ជា​រឿង​ផលិត​ថ្មី​ដាក់​បញ្ចាំង​លើ​iflix​។ ជា​រឿង​ដែលមាន​អត្ថន័យ​ល្អ រឿង​កំពូល​អ្នក​ថត​សែ​ល​ហ្វី បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក​ផលិត​កុន​ក្នុងស្រុក ហើយ​យើង​មាន​ក្តី​រីករាយ ក្នុង​ការដាក់​បញ្ចាំង​រឿងនេះ​ផ្តាច់មុខ​នៅលើ​iflix ដោយ រយៈពេល​២១​ថ្ងៃក្រោយ​ការដាក់​បញ្ចាំង​នៅតាម​រោងកុន​។​»

​លោក​បន្តថា​៖ «​យើង​ប្តេជ្ញា​ខ្លាំង ក្នុងការ​គាំទ្រ និង​រីកចម្រើន ជាមួយ​វិស័យ​ភាពយន្ត​កម្ពុជា​។ ផលិតកម្ម​ខ្មែរ​មេគង្គ បានធ្វើ​ការងារ​យ៉ាង​ល្អ ក្នុង​ដំណើរ​ការផលិត​រឿង កំពូល​អ្នក​ថត​សែ​ល​ហ្វី ហើយ​រង់ចាំ​ប្រជាពលរដ្ឋ នៅ​ប្រទេស​កម្ពុជា ចុច​បើក​ទស្សនា​។​»

​ឥឡូវនេះ​អតិថិជន​ជាង​មួយ​ពាន់​លាន​នាក់​ទូទាំង​២៦​ទឹកដី នៅ​ទ្វីបអាស៊ី​ម​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក អាច​ទស្សនា​iflix​។ វា​បានធ្វើ​ឲ្យ​យើង​ក្លាយជា​មេដឹកនាំ​ទីផ្សារ​ច្បាស់លាស់​មួយ ក្នុង​វិស័យ​ទស្សនា​វីដេអូ​លើ​អ៊ី​ន​ធើ​ណែ​ត​។ បើ​និយាយ​ពី​ការផ្តល់​ឲ្យ​អតិថិជន នូវ​បណ្ណាល័យ​វីដេអូ​ដ៏​ធំ ដែលមាន​រឿង​ល្អៗ​ពី​ហូលីវូដ តំបន់​អាស៊ី និង​ម​ជ្ឈឹ​ម​បូព៌ា រួមទាំង​កម្មវិធី​ទូរទស្សន៍ និង​ខ្សែភាពយន្ត​ក្នុងស្រុក ពិសេស​កម្មវិធី​បញ្ចាំង​ផ្តាច់មុខ ព្រមទាំង​កម្មវិធី​ដែល​បានឈ្នះ​ពានរង្វាន់​រាល់​ការ​ជាវ​នីមួយៗ​នឹង​ផ្តល់​ឲ្យ​អតិថិជន​យើង អាច​បើក​ទស្សនា​រហូតដល់​ឧបករណ៍​ចំនួន​ប្រាំ​ក្នុងពេល​តែមួយ រាប់​ពី​ទូរ​សព្ទ កុំព្យូទ័រ ថេ​ប្លេ​ត និង​ទូរទស្សន៍ ហើយ​អាច​មើល​បាន​នៅ​គ្រប់កន្លែង​គ្រប់ពេលវេលា​៕