ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: ជាការរំលឹកដល់ការតស៊ូជំនះដើម្បីបានជួបម្តាយនឹងកូនក្នុងសម័យខ្មៅងងឹត នៃរឿង «ឃ្លាតទៅសែនឆ្ងាយ» លោក ឆាយ បូរ៉ា បានសម្រេចយកមកបញ្ជាំងតាមរោងភាពយន្ត ចាប់ពីថ្ងៃទី២១ វិច្ឆិកា ២០១៨ នេះតទៅហើយ។
លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត បានថ្លែងថា ការពិតរឿងនេះ លោកនិងភរិយាបានផលិតឡើងក្នុងគោលបំណងរំលឹកភាពឈឺចាប់ក្នុងសម័យខ្មែរក្រហម ដោយដំបូងមិនគិតថា និងយកមកបញ្ជាំងជាកុនឡើយ។
លោកថា ទាំលោកនិងភរិយាសុទ្ធតែរមានភាពឈឺចាប់បាត់បង់គ្រួសារក្មុងសម័យខ្មៅងងឹតនោះ។ ម្តាយសម័យនោះ ខំតស៊ូរក្រោមដំណក់ទឹកភ្នែក ដើម្បីកូន ប៉ុន្តែនៅទីបំផុតមិនអាចជួយកូនបានបន្សល់ទុកតែភាពសោកស្តាយពេញមួយជីវិត។ ដូចនេះ សូមបងប្អូនជនរួមជាតិចេះរួបរួមគ្នាស្រលាញ់គ្នាកុំឲ្យប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមដូចអតីតកាលទៀត។ តាមរយៈរឿងនេះ លោកជឿរជាក់ថា កូនប្រុសស្រីគ្រប់រូបដែលបានមកទស្សនាហើយពិតជាស្រក់ទឹកភ្នែក និងមានអារម្មណ៍អាណិតម្តាយកាន់តែស្រលាញ់ម្តាយហើយនិងខំធ្វើអ្វីៗតបគុណសងម្តាយវិញ។
លោក បញ្ញា សិទ្ធ តារាសម្តែងក្នុងរឿងនេះដែរ បានលើកឡើងថា សម្រាប់ទស្សនិកជនដែរត្រៀមចូលមើលត្រៀមកន្សែង ឬក្រដាស់ជូតទឹកភ្នែកឲ្យហើយទៅ ព្រោះថា ផ្ទៃរឿងកម្សត់ណាស់និយាយពីជីវិតក្រុមគ្រួសារមួយក្នុងសម័យសង្គ្រាម។ ពិសេសជីវិតម្តាយម្នាក់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូន ក្នុងស្ថានភាពបិទសិទ្ធិគ្រប់យ៉ាង តែម្តាយនៅតែជម្នះជួយកូនរហូតដល់ទីបំផុត។
រឿង «ឃ្លាតទៅសែនឆ្ងាយ» នឹងដាក់បញ្ចាំងឡើងវិញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នាពិធីបុណ្យអុំទូកតែម្តង។ រឿងនេះត្រូវនិស្សិតនៅតាមអង្គការនានា ចង់ឃើញនិងចង់សិក្សាពីសាច់រឿងសម័យប៉ុលពត មានភាពលំបាកកម្សត់ឈឺចាប់បែបណាខ្លះ ដែលក្មេងជំនាន់ក្រោយត្រូវដឹងនិងឈ្វេងយល់៕ ល