រឿង “​ទូក​បាត់​ច្រ​វ៉ា​” ក្រោយ​ផ្ទុះ​ជម្លោះ ស្រាប់តែ​អន្ទង​ចិត្ត​អ្នកទស្សនា​បាន​ច្រើន

1538
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រឿង “​ទូក​បាត់​ច្រ​វ៉ា​” មុន​ការចេញផ្សាយ​ស្រាប់​តែមាន​ផ្ទុះ​ជម្លោះ​រវាង ផលិតករ និង​តារា​សម្តែង កញ្ញា ឌុ​ច លីដា បានធ្វើ​ឲ្យ​កក្រើក​ម្តង​រួចមកហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ សាច់រឿង​មួយ​នេះ ក៏បាន​អន្ទង​ចិត្ត​អ្នកទស្សនា​បាន​មិន​ស្ទើរ​ទេ ពេលដែល​ដាក់​បញ្ចាំង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ PNN ព្រោះ​បើ​យោងតាម​ការព្យាករណ៍ រឿង “​ទូក​បាត់​ច្រ​វ៉ា​” មាន​ចំនួន​អ្នកទស្សនា​ច្រើន​គួ​ឲ្យ​កត់សម្គាល់​។

​លោក គាំ ច​ន្ធី អ្នកដឹកនាំ​រឿង បានបង្ហាញ​ពី​ផល​អវិជ្ជមាន​មួយចំនួន​ជាមួយនឹង តួរ​ស្រី កញ្ញា ឌិ​ច លីដា ក៏ប៉ុន្តែ​ទន្ទឹមនឹងនេះ ដែល​លោក​ក៏​សប្បាយចិត្ត​មិនតិច​ទេ ស្របពេល​ដែល​រឿង មួយ​នេះ បែ​ជាមាន​អ្នកគាំទ្រ​ច្រើន ដែល​អាច​បង្ហាញថា លោក​ជោគជ័យ​មួយកម្រិត​ធំ បើទោះបីជា​សាច់រឿង និង​ប្លង់​ថត​ខ្លះ​ត្រូវកា​ត់ប​ង្ល​ង់​ក៏ដោយ​។ លោ​កថា​ភាពយន្ត​នេះ ត្រូវដាក់​បញ្ចាំង​ជា​យូរ​មកហើយ ប៉ុន្តែ​បណ្ដាលមកពី​តួឯក​ស្រី​មិនអោយ​ពេល​គ្រប់គ្រាន់​ទើប​ឈានដល់​ការពន្យារពេល​ហើយ​ទើប​ដំណើរការ​នៅ​PNN ពេលនេះ​។ យ៉ាងណាមិញ លោក​ប្រហែលជា​នឹង​បង្ហាញ​អារម្មណ៍​ពេញចិត្ត បន្ទាប់ពី​ភាពយន្ត​ដែល​ច្នៃ​ចេញពី​ភាពយន្ត​ដុំ​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​»​មួ​យេ​នេះ ត្រូវគេ​និយាយ​ច្រើន​ថា​ល្អមើល ពិសេស​អ្នកផ្សារ​។ ស្ទើរ​គ្រប់​ឈុត​គ្រប់​ឆាក​របស់​ភាពយន្ត​នេះ ត្រូវគេ​អះអាងថា​មាន​ចំណុច​ល្អឥតខ្ចោះ ច្រើនជាង​រិះគន់ ដោយ​សម្លេង រូបភាព​ដែល​ត្រូវគេ​ស្គាល់​ថា ជា​ភាពយន្ត​ប្រើ​កាមេរ៉ា​ទំហំ​4K អមដោយ​តួ​សម្ដែង​សុទ្ធតែ​សង្ហារៗ និង​ស្អាតៗ​នោះ គឺ​ភាពយន្ត​នេះ ទាក់ទាញ​អ្នកមើល​បាន​ច្រើន​។​

​ទោះបី​ជាមាន​បញ្ហា នឹង​គ្នា​រឿង​ពេលវេលា​ជាមួយនឹង តួឯក​ស្រី តែ​លោក នៅតែ​សរសើរ​ពី​ភាពប៉ិនប្រសព្វ​របស់​ក​ញ្ញា​តួ​ស្រី ដែលមាន​ថ្វីដៃ​លេង​ល្អ ស្មើរ​គ្នា​ជាមួយនឹង តារា​សម្តែង​ជើងចាស់ អ្នកនាង​ស្វែង សុជាតា ដែលជា​កាំជណ្តើរ​រុញច្រាន​ឲ្យ​សាច់រឿង​ទាំងមូល​មាន​ភាពស៊ីសង្វាក់​គ្នា​។​

​យោងតាម លោក គាំ ច​ន្ធី ដែលជា​អ្នក​ផលិត​រឿង​«​ទូក​បាត់​ច្រវា​» បាន​អះអាងថា ភាពយន្ត​មួយ​រឿងនេះ គឺជា​រឿង​ដែល​បាន​ច្នៃ​ចេញពី​ឆ្អឹង​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​» ដែល​ធ្លាប់​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​បន្ទាប់ពី​ជោគជ័យ​រឿងនេះ លោក​ក៏​នឹង​ផលិត​រឿង​ភាគ​ចំណងជើង​ថា​«​កុលាប​ប៉ៃលិន និង រឿង​ទាយាទ​អាប ផងដែរ ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​មិន​ធ្វើ​ច្រើន​រឿង​ពេក​ទេ ដើម្បី​សម្រាំង​យកគុណ​ភាព​៕ ល​