រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​”​បាន​បោះទុន​ដើម្បី​បំពេញ​បំណង​ទស្សនិកជន​ខ្មែរ​

1859
ចែករម្លែក

(​ភ្នំពេញ​)៖ ផលិតកម្ម វ័ន​ឌ័ ហ្វី​ម (Wonder Film) បានដាក់​សម្ពោធ ជា​ផ្លូវការ​នូវ​រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ដែលជា​ស្នាដៃ​ទី​១​សម្រាប់​ឆ្នាំ​២០១៨ ក្រោយ​បោះទុន​យ៉ាងច្រើន​សន្ធឹក ដើម្បី គុណភាព​តម្រូវឱ្យ​ចិត្ត​ប្រជាជន​ខ្មែរ​មិន ឱ្យ​ខកបំណង ។​
​ ​
​រឿងនេះ​ត្រូវបាន​សម្ពោធ កាលពី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ផ្សារ​សុរិយា ដោយ​ទទួល​ការ វាយតម្លៃ​និង​សរសើរ​ថា មានគុណ​ភាព និង​សាច់រឿង​ល្អ ហើយ​មាន​ស្តង់ដារ​ពី​សមាគម​ភាព យន្ត​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុម​តារា​ដែល​ចូលរួម​ទស្សនា​ប្រមាណ ជា​ជិត​២០០ នាក់​។
​ ​
​លោក សែម វិសាល ផលិត​-​ករ​រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” បាន​ថ្លែង​ឱ្យ ដឹង​នៅ​រោងកុន​មេ​ជើរ ស៊ី​ណើ​ផ្លិ​ច បាយ​ស្មា​ត ស្ថិតក្នុង​បរិវេណ​ផ្សារ​ទំនើប សុរិយា​ថា ក្រោយពី​សម្រិតសម្រាំង យ៉ាង​ពិសេស រឿងនេះ​ជាការ​រំលេច ស្នាដៃ​ថ្មី​មួយទៀត​របស់​ផលិតកម្ម ក្រោម​ការខិតខំ និង​ចំណាយ ទុន​ច្រើន បង្គួរ​។
​ ​
​លោក​បាន​បន្តថា រឿងនេះ លោក​បាន​ចំណាយ​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​គុណភាព និង​ស្តង់ដារ ដើម្បី​ជា ការប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត បរទេស ឬ​រឿង​របស់​ប្រទេសជិតខាង​។​
​ ​
​សូមបញ្ជាក់ថា ស្នាដៃ​ថ្មី ‘​ផ្ទះ ចិញ្ចឹម​ខ្មោច​” ជា​រឿង​លង​រន្ធត់​ពញ្ញាក់ អារម្មណ៍ ព្រឺព្រួច បូករួម​ទាំង​មាន ការបង្ហាញ​ពី​ឈុត​ឆាកកំប្លែង​ស្នេហា គំនុំគំកួន​គ្នា ក្លាយ​ជាការ​តាម​ចងពៀរ ទៅវិញទៅមក​។ ”​ផ្ទះ​ចិញ្ចឹម​ខ្មោច​” មានការ​ចូលរួម​សម្តែង​ពី​សិល្បករ ល្បីៗ ដូចជា​នាយ​គ្រឿន លោក BIG ប៉ី​ប៉ី​ឌី កញ្ញា​ដេ​នី ក្វាន់ កញ្ញា ផ​ប រចនា និង​តារា​កិត្តិយស​ជាច្រើន​ដួង​ទៀត ៕ ដោយ​: បូ​រិ​ន