រឿង “​មន្ត​ស្នេហ៍​អនុ​សេនីយ៍​” មាន​តួអង្គ​សំខាន់​ពីររូប​ប៉ះគ្នា​បង្ក​សំណើច​ក្អាកក្អាយ​

891
ចែករម្លែក

(​ភ្នំពេញ​)៖ ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ស្ថានីយ​លេខ​៥​ដែល​កំពុង​ថត​មិនទាន់​ចប់ គឺ​រឿង “​មន្ត​ស្នេហ៍​អនុ​សេនីយ៍​” បាន​ប្រជុំ​ដោយ​តារា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ មាន​តារា​សម្តែង​ល្បី​ពីររូប​ឆ្នើម គឺ មួយ ជា​តារា​ពូកែ​កូ និង ម្នាក់​ពូកែ​លេង​ឆ្នាស់ឆ្នើម​។

​រឿង​ភាគ​ថ្មី​ដែល​នឹង​ត្រៀម​ចាក់​លើ​កញ្ចក់​ទូរទស្សន៍​នេះ គឺ​តួឯក​ស្រី សម្តែង​ដោយ កញ្ញា ញ៉ែម ស្រី​ពេជ្រ ជា​តួអង្គ អនុ​សេនីយ៍​ណាវី ហើយ​តួឯក​ប្រុស​គឺ​លោក សេង រតនៈ សម្តែង​ជា តួអង្គ​ឈ្មោះ សោភ័ណ ។ ប៉ុន្តែ​មាន​តួ​ម្តាយ​ពីរ​នាក់​សម្រាប់​តួឯក​ទាំងពីរ​គឺ កញ្ញា សឿង ផាន់​ផា​ផួ​ង និង អ្នកនាង កា​តុ ដែល​ប៉ះគ្នា​ក្នុង​រឿង​មិនត្រូវ​គ្នា បង្ក​ឱ្យ​ផ្ទុះសំណើច​សម្រាប់​រឿង​ភាគ​ឆ្នាំ ២០១៨​នេះ​។

​កញ្ញា សឿង ផាន់​ផា​ភួង បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​រឿង​ភាគ​ថ្មី​របស់​ស្ថានីយ​លេខ​៥​លើក​នេះ នាង​ពិតជា​សប្បាយចិត្ត​ដែល​សម្តែង​តួ​ល្អជា​មួយ​តួឯក​ហើយ​ហើយ​ជាពិសេស​បាន​សម្តែង​សុទ្ធតែជា​មួយក្រុម​តារាៗ​ល្បី ដូចជា អ្នកនាង កា​តុ ក្នុង​រឿង​ភាគ​នេះដែរ​។ នាង​ក៏​សង្ឃឹមថា សម្រាប់​រឿង​ភាគ​ថ្មី​នេះ​នឹង​ល្អៗ​មើល​ជាង​រឿង​មុន ។

​កញ្ញា សឿង ផាន់​ផា​ភួង បាន​បញ្ជាក់ថា សម្រាប់​រឿងនេះ នាង​ដើរតួ​ជា​ភ​រិ​យ​បស់​វរសេនីយ៍ ឧ​ត្ត​ម ជា​ម៉ែ​របស់ ណាវី (​ដើរតួ​ជា​ម្តាយ​តួឯក​ស្រី​) ជា​មនុស្ស​ដែល​ខិតខំ​ប្រឹងប្រែង តែ​ម៉ៅ​ស្វិត​បំផុត ថែមទាំង​ពូកែ​ប្រចណ្ឌ កាច​ជាមួយ​ស្វាមី​ខ្លាំង​រហូត​ធ្វើឱ្យ​វរសេនីយ ឧ​ត្ត​ម ខ្លាច​ទ្រោម​ខ្លួន​។
​ចំណែក​អ្នកនាង កា​តុ ជា​ភ​រិ​យ​មេឃុំ មង្គល ជា​ម៉ែ​របស់ សោ​ភ័​ណ្ឌ ជា​មនុស្ស​ចិត្ត​ទូលាយ សំឡេង​ខ្លាំង ឡូឡា តែ​ក៏​ស្មោះត្រង់​ស្រលាញ់​កូន​ខ្លាំង មោទនភាព​លើ ខ្សែក្រវាត់​មាស​ដែល​ពាក់​នៅ លើ​ចង្កេះ​ខ្លួន ហើយ​បាន​ព្យាយាម​រក​ឱកាស​បង្ហាញ​ខ្សែ​វាត់​មាស​ឱ្យ​គ្រប់គ្នា​ស្ងប់​ស្ងែ​ង​ច្រណែន ជា​ញយៗ​។ មាន​ឈុត​មួយ​គឺ​ប៉ះគ្នា រហូតដល់ ប្រើ​ដៃជើង​ឈ្លោះ​គ្នា និង​ល្អ​សើច​មែនទែន​៕ ដោយ​: បូ​រិ​ន​