រឿង “​រថយន្ត​ទៅ​សៀមរាប​” ប្រជុំ​តារា​ល្បីៗ​សម្ពោធ​បញ្ចាំង​ជា​ផ្លូវការ​

1328
ចែករម្លែក
  • 3
    Shares

(​ភ្នំពេញ​)៖ ខ្សែភាពយន្ត​កំប្លែង​ថ្មី​របស់​ផលិតកម្ម​ចក្រវាល​ពេជ្រ​រឿង “​រថយន្ត​ទៅ​សៀមរាប​” ដែល​ប្រជុំ​ដោយ​តារា​ល្បីៗ បាន​សម្ពោធ​បញ្ចាំង ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៦ ខែមីនា​នេះ​។​

​ក្រោយ​បញ្ចេញ​វី​ឌី​អូ​ឈុត​ខ្លីៗ​រួចមក ផលិតកម្ម​ចក្រវាល​ពេជ្រ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវ ការ​រឿង “​រថយន្ត​ទៅ​សៀមរាប​” កាលពី​ថ្ងៃទី​១៥ ខែមីនា​នៅ​ផ្សារ​សុ​វណ្ណា ដែលជា​ការដឹកនាំ របស់លោក​តារា​សម្ដែង និង​ជា​អតីត​តារាចម្រៀង​លោក ស៊ឹម សុរ៉ា​ម​ភូមិ សម្រាប់​បើកឆាក​ស្នាដៃ សម្រាប់​វិស័យ​ភាពយន្ត​នេះ​។​

​លោក ស៊ឹម សុរ៉ា​ម​ភូមិ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​រឿងនេះ​ថា រយៈពេល ច្រើន ខែ​មកហើយ ដែល​លោក​បាន​ឆ្លៀត​ពី​ការសម្ដែង​កុន ហើយ​បាន​សម្ងំ​ផលិត រឿង ”​រថយន្ត ទៅ​សៀមរាប​” ដែល​ភាពយន្ត​ខ្នាត​ធំ​នេះ​គឺ​លោក​និពន្ធ​ដោយផ្ទាល់ និង​ចុះ​ដឹក​ដោយផ្ទាល់​បន្ទាប់ពី​សម្ងំ​ហ្វឹកហាត់ ជំនាញ​និពន្ធ និង​ដឹកនាំ​ភាពយន្ត​អស់​មួយរយៈ​។ មួយ​រឿងនេះ លោ​កថា​បានគិត​ទុកជា​យូរ​មក ហើយ ប៉ុន្តែ​មិនដែល​មានឱកាស​បា​នប​ញ្ចេ​ញ ទើប​លោក​ច្រានចោល​ទាំងស្រុង​ជុំវិញ​ពាក្យ​ថា ភាពយន្ត​មួយ​នេះ ចម្លង​សាច់រឿង​ពី​រឿង “​រថភ្លើង​ទៅ ប៊ូសាន​” របស់​កូរ៉េ​។​

​លោក​បន្តថា ភាពយន្ត​នេះ គឺ​និយាយ​ពី​ដំណើរ​ដ៏​ចម្លែក​មួយ​នៅលើ​រថយន្តក្រុង​របស់​មនុស្ស​មួយ ក្រុម ប៉ុន្តែ​លោក​អះអាងថា​ចំពោះ​សាច់រឿង​គឺជា​រឿង​និពន្ធ​ថ្មី ដោយមាន ទាំង​កំប្លុកកំប្លែង ភ័យរន្ធត់ និង​ស្នេហា​រ៉ូ​ម៉ា​ទិ​ក​ខុសប្លែក​ពី​រឿង​បរទេស​។

​លោក​បាន​បញ្ជាក់ថា លោក​នឹងមាន​ស្នាដៃ​ច្រើន​ទៀត​ត្រៀម​បង្ហាញ នៅក្នុង​ផលិត កម្ម​ចក្រ​វា​ទ្ប ពេជ្រ​ក្នុង​ពេលខាងមុខ​ក្នុងពេលដែល​លោក​ក៏​សម្រេចចិត្ត​មិន​ចេញ​បទ​ចម្រៀង ដើម្បី​យក​ពេល ផលិត​ភាពយន្ត​អោយបាន​ច្រើន​បង្កើន​សមត្ថភាព និង​ដើម្បី​ឈានទៅ រក​ការប្រកួតប្រជែង​។ ភាពយន្ត​នោះ​លោក​មិនទាន់​រំពឹង​ពី​ភាពជោគជ័យ​កម្រិតណា​ទេ ប៉ុន្តែ​លោក​ថា​សម្រាប់​អ្នក​បាន ទស្សនា​គឺ​ពិតជា​ជក់ចិត្ត នឹង​សាច់រឿង​ទាំងមូល តាំងពីដើម ដល់​ចប់​៕ ដោយ​: បូ​រិ​ន