រឿង “Mission Impossible – Fallout” របស់​ថម គ្រូ​សលក់​សំបុត្រ​ដាច់​បំផុត​កាលពី​ចុង​សប្តាហ៍​

1157
ចែករម្លែក

​មិនអាច​ទៅរួច​? ប្រហែលជា​អ៊ីចឹង​មែនហើយ ប៉ុន្ដែ​រឿង “Mission Impossible – Fallout” វគ្គ​ទី​៦ និង​ជាវ​គ្គ​ចុងក្រោយ​របស់ ថម គ្រូ​ស បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការលក់​សំបុត្រ​កាលពី​ចុង​សប្តាហ៍ នៅ​អាមេរិក​ខាងជើង ដោយ​រក​ចំណូល​ខ្ពស់ជាង​រឿង “Impossibles” ៥ វគ្គ​មុនៗ​ទៅទៀត​។​

​ផលិតកម្ម Paramount/Skydance បាន​កើប​ប្រាក់​ប្រហែល ៦១,៥ លាន​ដុល្លារ​សម្រាប់​ការដាក់​បញ្ចាំង​៣​ថ្ងៃ​ដំបូង​កាលពី​ចុង​សប្តាហ៍​។ នេះ​បើ​យោងតាម​វេ​ប​សាយ​តាមដាន​ឧស្សាហកម្ម​ភាពយន្ត Exhibitor Relations ពោលគឺ​ខ្ពស់ជាង ៤ ដង​ធៀប​នឹង​ប្រាក់​លក់​សំបុត្រ ១៥ លាន​ដុល្លារ​នៃ​ភាពយន្ត​ជាប់​លំដាប់​ទី​២ គឺ​រឿង “Mamma Mia! Here We Go Again” ។​

​រឿង “Impossibles” មាន​ថម គ្រូ​ស អាយុ ៥៦ ឆ្នាំ ហ៊ាន​សម្តែង​តោង​ជញ្ជាំង​ភ្នំ តោង​យន្តហោះ ឈុត​ក្រឡាប់​ឡាន ទទួលបញ្ជា​ឱ្យ​តាមរក​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ដែល​បាត់ និង​ស្វែងរក​ជន​កំណាច​ដែលមាន​គំនិត​ភេរវកម្ម​។ អ្នក​រិះគន់​ហាក់ដូចជា​ចូលចិត្ត​ខ្សែភាពយន្ត​នេះដែរ ថ្វី​ត្បិត​មាន​ចំណុចខ្សោយ​ត្រូវ​រិះគន់​ក៏ដោយ​។ កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បានសរសេរថា ខ្សែភាពយន្ត​នេះ “​ធ្វើបាន​អស្ចារ្យ​មែនទែន​”៕ ដោយ៖ កញ្ញាដាលីស

រឿង “Mission Impossible – Fallout” វគ្គ​ទី​៦ និង​ជាវ​គ្គ​ចុងក្រោយ​របស់ ថម គ្រូ​ស បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការលក់​សំបុត្រ​កាលពី​ចុង​សប្តាហ៍