រឿង Spider-Man កើប​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ច្រើនជាងគេ​កាលពី​ចុង​សប្តាហ៍​

906
ចែករម្លែក

រឿង “Spider-Man: Homecoming” ដែលជា​ប្រភេទ​រឿង​បែប​វីរបុរស​ថ្មី​បំផុត​របស់​ផលិតកម្ម Sony បាន​បង្ក​ការភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​នៅ​អាមេរិក​ខាងជើង កាលពី​ចុង​សប្តាហ៍​នេះ ជាមួយ​សំបុត្រ​លក់ដាច់​បី​ថ្ងៃ​កើប​លុយ​បាន ១១៧ លាន​ដុល្លារ​។

ចំណូល​នេះ​បានធ្វើឱ្យ​ភាពយន្ត​នេះ​ក្លាយជា​ភាពយន្ត​បើកឆាក​រកចំណូលបាន​ច្រើន​បំផុត​ទី​បី​មកទល់​ឥឡូវនេះ​ក្នុងឆ្នាំនេះ ដោយ​តាម​ពីក្រោយ​រឿង “Beauty and the Beast” និង រឿង “Guardians of the Galaxy Vol. 2.”​។ ផលិតកម្ម Sony រួមជាមួយ​ផលិតកម្ម Columbia Pictures និង ផលិតកម្ម Marvel Studios បាន​ចំណាយ ១៧៥ លាន​ដុល្លារ ដើម្បី​ផលិត​រឿង​មនុស្ស​ពីងពាង​នេះ ប៉ុន្តែ​ការលក់​សំបុត្រ​លើ​សកលលោក​បាន​លើស​ចំនួន ២៥០ លាន​ដុល្លារ​រួចទៅហើយ​។ នេះ​បើតាម​វេ​ប​សាយ boxofficemojo.com​។

ភាពយន្ត​មនុស្ស​ពីងពាង​វគ្គ​ថ្មី ដែល​ជាប់​អត្រា ៩៣% នៅលើ​វេ​ប​សាយ Rotten Tomatoes គឺ​សម្តែង​ដោយ​តួឯក លោក ថម ហូ​ឡង់ ដែល​ដើរតួ​ជា ភី​ត​ធ័​រ ផាក​ឃើ វ័យក្មេង ហើយ​រឿង​ថ្មី​នេះ​គឺ​ដឹកនាំ​សម្តែង​ដោយ​លោក​ច​ន វ៉ា​ត់ ដែល​ពីមុន​គាត់​ធ្លាប់​ដឹកនាំ​ផលិត​រឿង​បែប​រន្ធត់​ជាច្រើន​៕ ​ដោយ ៖កញ្ញាដាលីស

រឿង “Spider-Man: Homecoming” លក់​សំបុត្រ​បី​ថ្ងៃ​កាលពី​ចុង​សប្តាហ៍​នេះ រកលុយ​បាន ១១៧ លាន​ដុល្លារ