រឿ​ម វណ្ណៈ ជួប​បារាំង ឯ នី សុ​ភី និង ឆៃ សា​រ៉ា ជួប​ថៃ

340
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា ៣ រូប ត្រៀមខ្លួន​រួចហើយ ដើម្បី​ជួប​ជាមួយ អ្នក​ប្រដាល់​បរទេស លើស​ង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃទី​២៨ មេសា ខាងមុខនេះ​។​

រឿ​ម វណ្ណៈ និង ម៉ូ​រី​ន ឆា​លី​

វណ្ណៈ ខានមក​ប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ មួយរយៈ​ហើយ ដោយសារតែ​ការប្រកួត​របស់គេ ភាគច្រើន ជួប​បរាជ័យ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ផ្គូរ​ផ្គង រារែក​ចិត្ត ក្នុងការ​ស្វែងរក​ដៃគូ ឲ្យ​គេ​ប្រកួត ។ តាមពិត អ្នក​ប្រដាល់​រូបនេះ មាន​ចិត្តធំ​ខ្លាំងណាស់ ហើយ​គេ​ចូលចិត្ត​វ៉ៃ​ប្ដូរ​ទៀតផង ហើយ​គេ​ចូលចិត្ត​ប្រើ​កែង ធ្វើជា​អាវុធ ដើម្បី​ផ្ដួល​គូប្រកួត តែមាន​ការប្រកួត ភាគច្រើន វណ្ណៈ ត្រូវ​គូប្រកួត​របស់គេ វ៉ៃ​គេ​ឲ្យ​មាន​របួស ដោយសារតែ​គេ ខ្សោយ​ការពារ​ខ្លាំងពេក ។​

​ដៃគូ​ប្រកួត​របស់ វណ្ណៈ លើក​នេះ ជា​ជនជាតិ​បារាំង ឈ្មោះ ប៉ូ​រី​ន ឆា​លី (Maurin Charlie) ហើយ​នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​២៥​ដង ឈ្នះ​២០​ដង និង​ចាញ់​៥​ដង ។ គេ​ជា​អ្នក​ប្រដាល់​បារាំង ដែល​ហ្វឹកហាត់ នៅ​ស្រុកថៃ ។ ចំពោះ វណ្ណៈ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៤​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ១ ដង ។ រឿ​ម វណ្ណៈ ឬ ម៉ូ​រី​ន ឆា​លី ជា​អ្នកឈ្នះ ?​។​

ឆៃ សា​រ៉ា និង សាវ៉ាត ផេ​ត​

​ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ សាវ៉ាត ផេ​ត (Sawath Phat) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​សា​រ៉ា ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​ប្រើ​កែង វាយប្រហារ​គូប្រកួត​ត ឬ​កែង​របស់គេ ពេលខ្លះ គ្រាន់​បានត្រឹមតែ​គម្រាម គូប្រកួត​ប៉ុណ្ណោះ ។ សាវ៉ាត​ផេ​ត នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ មិនមាន​នរណា​ដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​ឡើយ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៤​ដង ចាញ់​១១​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ឆៃ សា​រ៉ា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៦​ដង ឈ្នះ​៧៦​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ ២ ដង ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា​ជួប​សំណាងល្អ ?​។​

នី សុ​ភី និង យ៉​ត ភូ​លូ​ង​

​នី សុ​ភី ដែល​គេ​ស្គាល់​ជាទូទៅ​ថា ឡុង សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា​នោះ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ យ៉​ត ភូ​លូ​ង (Yorth Phuluong) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម​។ សុ​ភី មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦២​ដង ឈ្នះ​១២២​ដង ចាញ់​២៨​ដង និង​ស្មើ​ពិន្ទុ​១២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​ យ៉​ត ភូ​លូ​ង វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៧០​ដង និង​ចាញ់​១៥​ដង ។ នរណា​ឈ្នះ ក្នុងការ​ប្រកួត​នេះ ?៕v