រៀបចំ​ទិវា​ចម្ការ​បន្លែ​ភូមិ​ធម្មជាតិ​នៅ​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ​

345
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​បានរៀបចំ​ទិវា​ចម្ការ​បន្លែ​នៅ​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហា​។​គោលបំណង​ទិវា​គឺ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​និង​ថែទាំ​ដំណាំ​បន្លែ​,​ការគ្រប់គ្រង​ទឹក ការគ្រប់គ្រង​ស្មៅ​ចង្រៃ​និង​ការសរោចស្រប​។​

​វិធានការ​កំចាត់​សត្វល្អិត​ចង្រៃ​ការការពារ​ជំងឺ​លើ​ដំណាំ​ការប្រៀបធៀប​ពូជ​ដែល​ធន់​នឹង​សត្វល្អិត​។​ជំងឺ​និង​លទ្ធផល​ទទួលបាន​ជោគជ័យ​នៃ​ការអនុវត្ត​ពិសោធន៍​ដំណាំ​,​ការប្រើប្រាស់​ប្រព័ន្ធ​ដំណក់ទឹក និង​កៅស៊ូ​គ្រប​រង​ដំណាំ​។​កម្មវិធី​នេះ​មានការ​ចូលរួម​ពីៈ​១.​តំណាង​មន្ទីរ​កិច្ច​នារី​ខេត្ត​,២.​លោក​មេភូមិ​ធម្មជាតិ​,៣.​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​,៤.​កសិករ​ជា​សមាជិក​គម្រោង​ឈេ​ន​(CHAIN)​និង​កសិករ​មិនមែនជា​សមាជិក​គម្រោង​បាន​ចូលរួម​ក្នុង​កម្មវិធី​ទិវា​នេះ​។​

​សរុប​អ្នកចូលរួម​ចំនួន​៣១​នាក់​/​ស្រី្ត​២៦​នាក់​គាំទ្រ​ដោយ​គម្រោង​បន្លែ​និង​ផ្លែឈើ​កម្ពុជា​ឈេ​ន​(CHAIN)​ប្រចាំខេត្ត​ព្រះវិហារ​៕S/​