រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

743
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​អាជ្ញាធរខេត្ត​សៀមរាប​បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ២​ធ្នូ ១៩៧៨ – ២​ធ្នូ ២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។​

​លោក អ៊ឹង ហឿន បាន​បញ្ជាក់ថា តាម​ខ្លឹមសារ​នៃ​សន្ទរកថា​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដែល​អាន​ដោយ​លោក​អ៊ឹង ហឿន បាន​បញ្ជាក់ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី ប្រជាជន​ទាំងមូល​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អ​គ្គមហាប​តី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ។​

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កើតឡើង​នោះ គឺ​ដោយសារ​ក្នុងអំឡុង​ឆ្នាំ ១៩៧៥-១៩៧៨ ក្រោម​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សភាពការណ៍​ប្រទេសជាតិ បាន​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត ពេលនោះ​ពួក​ឃាតក ប៉ុល ពត បាន​រុញច្រាន​ប្រទេសជាតិ ឲ្យ​ក្រឡាប់ចាក់​ធាក់​ថយ ក្រោយ​យ៉ាង ឆ្ងាយ​ដាច់​សង្វែង ដែល​គ្មាន​អ្នកណាម្នាក់​នឹកស្មាន​ដល់ ។

​លោក​បាន​បញ្ជាក់ទៀតថា ផ្ដើមចេញពី​ចលនា​តស៊ូ និង​ការធ្វើ​ពលី​កម្ម​សព្វ​យ៉ាង សូម្បីតែ​ជីវិត​កាលពី​៤០​ឆ្នាំមុន​នោះ បានធ្វើ​ប្រជាពលរដ្ឋ​បាន​រួច​ផុតពី​ទុក្ខវេទនា រួច​ពី​ការកាប់សម្លាប់ វិល​មក​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការរស់នៅ ប្រកប​របរ​ចេញ​ចិញ្ចឹមជីវិត ហើយ​ជីវភាព​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​ពីមួយ​ទៅមួយ​ឆ្នាំ ក្រោម​ដំបូល​នៃ​សុខសន្តិភាព ដែល​រកបាន​មក​ដោយ​លំបាក​មួយ​នេះ។

ដូច្នេះ​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​ចលនា​តស៊ូ​រំដោះជាតិ ដែល​ចារឹក​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​បំភ្លេច កម្មវិធី​ជាច្រើន​ត្រូវបាន​គេ​បង្កើតឡើង ដើម្បី​រំលឹក​ដល់​វីរភាព​ដ៏​អង់អាច​ក្លាន​នៃ​ចលនា​រំដោះជាតិ​មួយ​នេះ ។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​ពី​ប្រទេស​ដែល​បំផ្លិចបំផ្លាញ​គ្មាន​សល់​ដោយសារ​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​ហើយ​តាមរយៈ​ការ​ជម្នះ​រាល់​ឧបសគ្គ និង​ការលំបាក​យ៉ាងច្រើន​ឥត​គណនា​នោះ។ ធ្

វើ​ឲ្យ​ប្រទេសជាតិ​សម្រេចបាន​សមិទ្ធផល​ធំៗ និង​សំខាន់ៗ​ជា​ប្រវត្តិសាស្ត្រ​និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ សេដ្ឋកិច្ចសង្គម មានការ​ងើបឡើង​យ៉ាង​ឆាប់រហ័ស ដោយ​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ថេរ​ជា​មធ្យម ក្នុង​រង្វង់ ៧​ភាគរយ ក្នុង​១​ឆ្នាំ​។​

​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ឲ្យ​ជនរួមជាតិ និង​អ្នកជំនាន់ក្រោយ ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស នូវ​មរតក​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​ដែល​អ្នក​ជំនាន់​មុន​បាន​ខិតខំ​ធ្វើ​ពលិកម្ម​កសាងឡើង​ដោយ​សមុទ្រ​ឈាម​និង​ទឹកភ្នែក​។ពិសេស​អ្នកជំនាន់ក្រោយ​ត្រូវ​បន្ត​ការពង្រឹង​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង និង​រៀនសូត្រ​អំពី​គំរូ​វីរភាព​នៃ​ការលះបង់​ដ៏​ច្រើន​ឥត​គណនា​របស់​បុព្វការី​ជន​វរជន​អ្នក​សេ្ន​ហា​ជាតិ​របស់​យើង ដែល​បាន​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ជាតិ​និង​ប្រជាជន គឺ​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាព​សង្គម ៕S/

រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​