រៀបចំ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៃ​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង

138
ចែករម្លែក

​វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក​ហ៊ូ​វតនៈ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក​សុខ​រស់​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​វត្ត​ចេក​ភូមិ​ទទា​សង្កាត់​ចេក ក្រុង​ស្វាយរៀង ។

​លោក សុខ រស់ អភិបាលរង ខេត្តស្វាយរៀង បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ​សមាជិក​សមាជិការ​នៃ​អង្គ​វេទិការ​ទាំងមូល​ដែល​បាន​ចូលរួម​ក្នុង​វេទិការ​នេះ​ពិតជា​បានបង្ហាញ​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​។​ចូលរួម​សហការ​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ដំណើរការ​នៃ​ការគាំទ្រ​និង​ជំរុញ​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ប្រធានបទ​នៃ​អង្គ​វេទិកា​នេះ​បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​និង​ដំណោះស្រាយ​៖-​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​,​ការផ្តល់​សេវាសាធារណៈ​,​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​,​ការងារ​អត្រានុកូលដ្ឋាន​,​បរិស្ថាន​,​អនាម័យ​,​បទល្មើស​នេសាទ​,​ទំនាស់​ដីធ្លី​សំណើ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រួមមាន​១,​សំណើ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដី​លំនៅឋាន​របស់​ឈ្មោះ ម៉ៅ សំអាន ប្រជាពលរដ្ឋ​ភូមិ​ធ្ម​ល់ និង​ដី​សាលារៀន​វិទ្យាល័យ ហ៊ុន សែន​ចេក ។

២,​ស្នើសុំ​ស្តា​ប្រឡាយ​២​ខ្សែ ប្រវែង​៤៩០០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ទា ចេក គក់​ប៉ែ និង​ភូមិ​ចំបក់ ៣,​ស្នើសុំ​សាងសង់​ផ្លូវ​បេតុង​ចំនួន​៦​ខ្សែ​។​៤,​ស្នើ​ដាក់លូ​ខ្សែ​រំដោះ​ទឹក​១​ខ្សែ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ។ ៥,​ស្នើ​រឹតបន្តឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន ។​៦,​ស្នើ​រឹតបន្តឹង​ករណី​ប្រើប្រាស់​ឧបករណ៍ និង​ការនេសាទ​ខុសច្បាប់​៕S/​