រៀប​ការឱ្យ​កង្កែប​ដើម្បី​បន់ស្រន់​សុំ​ទឹកភ្លៀង ដល់​តែ​ភ្លៀង​ដល់​ជន់​លិច បង្ខំ​ឱ្យ​កង្កែប​លែងលះ​វិញ

835
ចែករម្លែក

​កង្កែប​មួយគូ​មានសំណាង​ត្រូវបាន​មនុស្ស​ចាប់​ផ្ទឹម​ឱ្យ​រៀបការ​ជា​ប្ដី​ប្រពន្ធ​គួរឱ្យ ភ្ញាក់ផ្អើល​កាលពី​ខែកក្កដា ដើម្បី​បន់ស្រន់​សុំឱ្យ​អាទិទេព អ៊ិន​ដ្រា (Lord Indra) ដែល ជា​អាទិទេព​ទទួលបន្ទុក​ខាង​ទឹកភ្លៀង​ក្នុង​សាសនា​ហិណ្ឌូ​សព្វ​ហរ​ទ័យ​ជួយ​បង្អុរ​ទឹក ភ្លៀង​ស្រោចស្រព​លើ​ក្រុង​បូ​ប៉ាល (Bhopal) រដ្ឋ​ម៉ា​ដ្យា ប្រា​ដេ​ស (Madhya Pradesh) ប្រទេស​ឥណ្ឌា ដែល​ជួប​គ្រោះរាំងស្ងួត​។
​ ​
ប៉ុន្តែ​ពេលនេះ ប្ដី​ប្រពន្ធ​ដែល​រៀបការ​យ៉ាង​សប្បាយចិត្ត​នេះ​ត្រូវបាន​មនុស្ស​បង្ខំ​ឱ្យ លែងលះ​វិញ​ក្នុង​ពិធី​សាសនា​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១១ ខែកញ្ញា​បន្ទាប់ពី​តំបន់​ដែល គេ​បន់ស្រន់​ឱ្យ​ធ្លាក់ភ្លៀង ត្រូវបាន​ជន់​លិច​ធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ខ្លាំងពេក​។
​ ​
ចាប់តាំងពី​កង្កែប​ទាំងពី​រៀបការ​មក រដ្ឋ​ម៉ា​ដ្យា ប្រា​ដេ​ស ត្រូវបាន​ជន់​លិច​ដោយ​ទឹក ភ្លៀង​ដែល​ច្រើនជាង​ធម្មតា​ដល់​ទៅ ២៦​ភាគរយ បង្ក​ការ​ជន់​លិច​ទូទាំង​រដ្ឋ​នេះ ធ្វើឱ្យ​ទំនប់ Kaliyasot Dam និង​ទំនប់ Bhadbhada Dam​ត្រូវ​បើកទ្វារ​បង្ហូរ​ទឹកជា​លើក ដំបូង​ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ​៕ ប្រែ​សម្រួលៈ​ខុម​