រៀម​ច័ន្ទ​បរ​មី​ទើប​ដូរ​រថយន្ត​ថ្មី​សោះ ឥឡូវ​ទទួល​តំណែង​ជា​តារា​ប្រចាំ​“​ផ្កា​កែវ​”

1454
ចែករម្លែក
  • 325
    Shares

(​ភ្នំពេញ​)៖ តារា​សម្តែង​សិច​ស៊ី​អ្នកនាង រៀម ច័ន្ទ​បរ​មី​ដែល​ទើប​ល្បី​រឿង​ដូរ​រថយន្ត កាលពី​ថ្មីៗ​នេះ ក៍​ស្រាប់តែ​ទទួលបាន​តំណែង​ជា​តារា​ស្រី​ផ្សព្វផ្សាយ​ផលិត​ផលិត និង​សេវាកម្ម​ប្រចាំ​ឱ្យ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ល្បី​មួយកន្លែង​គឺ​ហាង​“​ផ្កា​កែវ​”​។​

​សូម​រំលឹកថា ទើបតែ​កន្លងទៅ​ខែ​មុន​តារា​រាង​តូច​ច្រឡឹង​គួរឱ្យ​ស្រឡាញ់​រូបនេះ បង្ហាញ​រថយន្ត​ថ្មី​របស់ខ្លួន​គឺ​រថយន្ត​ឡិច​ស៊ី​ស GS.៣០០ ដែល​ទើប​ទិញ បាន​ជិត​មួយខែ ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ​កញ្ញា រៀម ច័ន្ទ​បរ​មី ក៍​បង្អួត​សម្រស់​ជាមួយ​រូបរាង​ដែល​ធ្វើឱ្យ មហាជន និង​ជាពិសេស​ប្រុស​ពេញចិត្ត​ជាង​ខ្លាំង ខណៈពេល​នេះ​នាង​ទើបតែ​ទទួលបាន​ការងារ ថ្មី​ជាតា​រា​ស្រី​ផ្សព្វផ្សាយ​ផលិត​ផលិត​និង​សេវាកម្ម​ប្រចាំ​ឱ្យ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ល្បី​មួយកន្លែង​គឺ​ហាង​“​ផ្កា​កែវ​”​។


​ ​
​អ្នកនាង ច័ន្ទ​បរ​មី បាន​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹងថា រូបនាង​ដែល​ក្លាយជា​តារា​ម្នាក់​ធ្វើ​ការងារ ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​និង​សេវាកម្ម​ថែរក្សា​សម្រស់ របស់​អ្នកស្រី សួរ ស្រី​កែវ នាយិកា​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​“​ផ្កា​កែវ​”​ទើប​ថ្មីៗ​នេះ​ទេ​។ ការជ្រើសរើស​យក​រូប​នាង ជា​តារា​ស្រី​ម្នាក់​ប្រចាំ​ហាង​របស់​“​ផ្កា​កែវ​” ដោយសារ តែ​នាង​និង​អ្នកស្រី សួរ ស្រី​កែវ ជា​អ្នក​រាប់អាន​នឹង​គ្នា​ជា​យូរ​មកហើយ​ម្យ៉ាងទៀត​នាង​គឺ​ជឿជាក់​ស្នាដៃ​និង​បទពិសោធន៍​ការងា​របស់​មជ្ឈមណ្ឌល​មួយ​នេះ​ទើប​នាង​ព្រម ទទួល​ការងារ​អ្នក​ផ្សព្វផ្សាយ​ប្រចាំ​“​ផ្កា​កែវ​” ។​


​ ​
​តារា​ស្រី​សិច​ស៊ី​រូបនេះ​បាន​បង្ហើប​ថា រូបរាង​និង​សម្រស់​របស់​នាង​បានមក​ស្អាត​បែបនេះ គឺ​ដោយសារតែ​ជ្រើស​រើសយក​សេវាកម្ម​មជ្ឈមណ្ឌល​នេះ​ទើប នាង​មាន​ទម្រង់​មុខ និង​ស្បែក​ស្អាត​ស​។ នាង​ទុកចិត្ត​និង​ជឿជាក់​បទពិសោធន៍​និង​ស្នាដៃ​នៃ​ការថែរក្សា​សម្ផស្ស របស់​“​ផ្កា​កែវ​”​មកលើ​ខ្លួន​នាង​ទើប​សម្រេចចិត្ត​ព្រម​តារា​ស្រី​ប្រចាំ​ហាង​នេះ​ដោយ​ធ្វើការ ផ្សព្វផ្សាយ​ទាំង​ផលិតផល​និង​សេវាកម្ម​នៅ​ទីនោះ​។

តារា​សម្តែង​អ្នកនាង រៀម ច័ន្ទ​បរ​មី (​រូប​ថ​តៈ បូ​រិ​ន​)​


​ ​
​អ្នកនាង រៀម ច័ន្ទ​បរ​មី បាន​ប្រាប់ទៀតថា ក្រោយ​ទទួលបាន​ការងារ​តារា​ផ្សព្វផ្សាយ ឱ្យ​មជ្ឈមណ្ឌល​ថែ​រក្ស​សម្ផស្ស​នេះ​រួច​នាង​នឹងមាន​ការងារ​ថ្មី​ជាច្រើន​ទៀត ដូចជា​ថត​រឿង​ដុំ និង​សម្តែង​បទ​វី​ឌី​អូ​ចម្រៀង​នា​ចុង ឆ្នាំ​២០១៨ ផងដែរ​។
​ ​
​សូមបញ្ជាក់ថា តារា​សម្តែង រៀម ច័ន្ទ​បរ​មី បច្ចុប្បន្ននេះ​មាន​កំពុង​តែមាន​ទីផ្សារ​ឡើង​ខ្លាំង​ដោយ ទទួលបាន​ការងារ​ថ​ត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់​ក្នុង ឆ្នាំ​២០១៨​។ តារា​ស្រី​ចាយរាង​រូបនេះ​មិនមាន​សង្សារ​ឬ​គូស្នេហ៍​ឡើយ​ខណៈ​កំពុង​តែមាន​ប្រជាប្រិយ​ជា​មួយរូប​សម្រស់​និង​សកម្មភាព​សប្បុរសធម៌​ជាច្រើន​កន្លងមក​៕ ដោយ​: បូ​រិ​ន​

តារា​សម្តែង​អ្នកនាង រៀម ច័ន្ទ​បរ​មី (​រូប​ថ​តៈ បូ​រិ​ន​)​
តារា​សម្តែង​អ្នកនាង រៀម ច័ន្ទ​បរ​មី (​រូប​ថ​តៈ បូ​រិ​ន​)​