រៀម ច័ន្ទ​បរ​មី ទើប​ដូរ​រថយន្ត​ថ្មី​សោះ​ឥឡូវ​ទទួល​តំណែង​ជាតា​រា​ប្រចាំ “​ផ្កា​កែវ​”

1125
ចែករម្លែក
  • 1
    Share

​ដោយ:បូ​រិ​ន​/​ភ្នំពេញ ​៖ តារា​សម្តែង​សិច​ស៊ី​អ្នកនាង រៀម ច័ន្ទ​បរ​មី ដែល​ទើប​ល្បី​រឿង​ដូរ​រថយន្ត​កាលពី​ថ្មីៗ​នេះ ក៏​ស្រាប់តែ​ទទួលបាន​តំណែង​ជា​តារា​ស្រី​ផ្សព្វផ្សាយ​ផលិត​ផលិត​និង​សេវាកម្ម​ប្រចាំ​ឱ្យ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ល្បី​មួយកន្លែង​គឺ​ហាង “​ផ្កា​កែវ​” ។​

​សូម​រំលឹកថា ទើបតែ​កន្លង​ខែ​មុន​តារា​រាង​តូច​ច្រឡឹង​គួរឱ្យ​ស្រលាញ់​រូបនេះ បានបង្ហាញ​រថយន្ត​ថ្មី​របស់​នាង គឺ រថយន្ត​ឡិច​ស៊ី​ស​GS300 ដែល​ទើប​ទិញ​បាន​ជិត​មួយខែ​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ កញ្ញា រៀម ច័ន្ទ​បរ​មី ក៏​បង្អួត​សម្រស់​ជាមួយ​រូបរាង​សិច​ស៊ី ដែល​ធ្វើឱ្យ​មហាជន​និង​ជាពិសេស​ប្រុស​ពេញចិត្ត​ជាង​ខ្លាំង ខណៈពេល​នេះ នាង​ទើបតែ​ទ​ទូល​បាន​ការងារ​ថ្មី​ជាតា​រា​ស្រី​ផ្សព្វផ្សាយ​ផលិត​ផលិត​និង​សេវាកម្ម​ប្រចាំ​ឱ្យ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ល្បី​មួយកន្លែង​គឺ​ហាង “​ផ្កា​កែវ​”​។

​អ្នកនាង រៀម ច័ន្ទ​បរ​មី បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា រូបនាង​ដែល​ក្លាយជា​តារា​ម្នាក់​ធ្វើ​ការងារ​ផ្សព្វផ្សាយ ផលិតផល​គ្រឿងសម្អាង និង សេវាកម្ម ថែរក្សា​សម្រស់​របស់​អ្នកស្រី សួរ ស្រី​កែវ នាយិកា​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស “​ផ្កា​កែវ​” ទើប​ថ្មីៗ​នេះ​ទេ​។ ការជ្រើសរើស​យក​រូប​នាង ជា​តារា​ស្រី​ម្នាក់​ប្រចាំ​ហាង​របស់ “​ផ្កា​កែវ​” ដោយសារតែ​នាង និង អ្នកស្រី សួរ ស្រី​កែវ ជា​អ្នក​រាប់អាន​នឹង​គ្នា​ជា​យូរ​មកហើយ ម្យ៉ាង នាង​គឺ​ជឿជាក់​ស្នាដៃ និង បទពិសោធន៍​ការងា​របស់​មជ្ឈមណ្ឌល​មួយ​នេះ​ទើប​នាង​ព្រម​ទទួល​ការងារ​អ្នក​ផ្សព្វផ្សាយ​ប្រចាំ “​ផ្កា​កែវ​” ។​

​តារា​ស្រី​សិច​ស៊ី​រូបនេះ​បាន​បង្ហើប​ថា រូបរាង និង សម្រស់​របស់​នាង​បានមក​ស្អាត​បែបនេះ​គឺ​ដោយសារតែ​ជ្រើស​រើសយក​សេវាកម្ម មជ្ឈមណ្ឌល​នេះ​ទើប នាង​ទាំង​ទម្រង់​មុខ និង ស្បែក ស្អាត​ស​។ នាង​ទុកចិត្ត និង ជឿជាក់ បទពិសោធន៍ និង ស្នាដៃ​នៃ​ការថែរក្សា​សម្ផស្ស​របស់ “​ផ្កា​កែវ​” មកលើ​ខ្លួន​នាង ទើប​សម្រេចចិត្ត ព្រម​តារា​ស្រី​ប្រចាំ​ហាង​នេះ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ទាំង​ផលិតផល និង សេវាកម្ម​នៅ​ទីនោះ​។

​អ្នកនាង រៀម ច័ន្ទ​បរ​មី បាន​ប្រាប់​ដែរ​ថា ក្រោយ​ទទួលបាន​ការងារ​តារា​ផ្សព្វផ្សាយ​ឱ្យ​មជ្ឈមណ្ឌល​ថែ​រក្ស​សម្ផស្ស​នេះ​រួច នាង​នឹងមាន​ការងារ​ថ្មី​ជាច្រើន ដូចជា ថត​រឿង​ដុំ និង សម្តែង​បទ​វី​ឌី​អូ​ចម្រៀង នា​ចុងឆ្នាំ​២០១៨​ផងដែរ​។

​សូមបញ្ជាក់ថា តារា​សម្តែង រៀម ច័ន្ទ​បរ​មី បច្ចុប្បន្ននេះ​មាន​កំពុង​តែមាន​ទីផ្សារ​ឡើង​ខ្លាំង ដោយ​ទទួលបាន​ការងារ​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៨​។ តារា​ស្រី​ចាយរាង​រូបនេះ មិនមាន​សង្សារ​ឬ​គូស្នេហ៍​ឡើយ ខណៈ​កំពុងមាន​ប្រជាប្រិយ​ជាមួយ​រូប​សម្រស់​និង​សកម្មភាព​សប្បុរសធម៌​ជាច្រើន​កន្លងមក​៕B/