រៀល​ម៉ា​ឌ្រី​ដ​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ ធី​បូត ខ​ត​ធឹ​ស ក្នុងតម្លៃ​៣៥​លាន​ផោន​

228

​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​បានបញ្ជាក់​ពី​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) ពី​ក្លឹប​ឆេ​ល​ស៊ីក្នុង​តម្លៃ​៣៥​លាន​ផោន​ជាមួយនឹង​កិច្ចសន្យា​លេង​រយៈពេល​៦​ឆ្នាំ​។​
​ ​
​អ្នកចាំទី​រូបនេះ​ចាប់ផ្តើម​ពិនិត្យ​សុខភាព​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បន្ត​បង្ហាញខ្លួន​នៅ​ពហុ កីឡាដ្ឋាន Bernabeu នៅ​ម៉ោង​១២​ថ្ងៃត្រង់ មុនពេល​ចូលរួម​សន្និសីទកាសែត​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ​កីឡាករ ម៉ា​តេ​អូ កូ​វ៉ា​ក​ស៊ី​ក (Mateo Kovacic) នឹង​ផ្ទេរ​មក​ក្លឹប ឆេ​ល​ស៊ី​វិញ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។​
​ ​
​ខ​ត​ធឹ​ស ទាមទារ​ចាកចេញ​ពី​ឆេ​ល​ស៊ី ដោយ​បដិសេធ​មិន​ត្រឡប់មក​ចូល​ហ្វឹកហាត់​ត្រៀម សម្រាប់​រដូវ​កាល​ថ្មី ដើម្បី​បង្ខំ​ក្លឹប​ឲ្យ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​រដ្ឋ​នាទី​អេ​ស្ប៉ា​ញ​។​
​ ​
​ឆេ​ល​ស៊ី​បាន​ប្រើ​វិធានការ​ដាក់ពិន័យ​ចំពោះ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ហើយ​គ្រោង​ពិន័យ​កាត់ ប្រាក់​ឈ្នួល​ពីរ​សប្តាហ៍​ដែលមាន​ទឹកប្រាក់​សរុប​ប្រហែល​២០០.០០០​ផោន​។​
​ ​
​កិច្ចព្រមព្រៀង​នេះ កើតមាន​បន្ទាប់ពី​ឆេ​ល​ស៊ី​សម្រេច​កិច្ចព្រមព្រៀង​យ៉ាង​ប្រញាប់ប្រញាល់ ក្នុងការ​នាំយក​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) របស់​ក្លឹប Athletic Bilbao មក​ជំនួស​តំណែង​របស់ ខ​ត​ធឹ​ស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois)