រៀល​ម៉ា​ឌ្រី​ត​សន្យា​ផ្តល់ប្រាក់​ឈ្នួល​បួន​សែន​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់ អេ​ឌិន ហា​ហ្សា​ដ ប្រសិនបើ​ចាកចេញ​ពី​ឆេ​ល​ស៊ី​

167
ចែករម្លែក

​ខ្សែបម្រើ​បែលហ្ស៊ិក អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) គ្រោង​ក្លាយជា​កីឡាករ​ម្នាក់ ក្នុងចំណោម​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​នៅ​តំបន់​អឺរ៉ុប​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​កីឡាករ​រូបនេះ​ចាកចេញ​ពី​ឆេ​ល​ស៊ី មក​ចូលរួម​ជាមួយ​ក្លិប​រៀល ម៉ា​ឌ្រី​ត (Real Madrid) ។​
​ ​
​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក​ចូលរួម ក្លិប​អេ​ស្ប៉ា​ញ ស្របពេល​កិច្ចព្រមព្រៀង​អាច​នឹង​រួចរាល់​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ហា​ហ្សា​ដ ចង់​បញ្ចប់​អាជីព​នៅ​ឆេ​ល​ស៊ី​ជាមួយនឹង​ភាពជោគជ័យ​បំផុត ហើយ​ក្លិប បច្ចុប្បន្ននេះ​នៅមាន​សក្មភាព​លេង​ច្រើន​ទៀត​ខណៈ​ពួកគេ​កំពុង​ប្រជែង​យក​តំណែង ក្នុង​ក្រុម​កំពូល​ទាំង​បួន និង​ចង់​លើក​ពាន Europa League ផងដែរ​។​
​ ​
​ឆេ​ល​ស៊ី​នឹង​អនុញ្ញាត​ឲ្យ ហា​ហ្សា​ដ ចាកចេញ​ក្នុងតម្លៃ​១០០​លាន​ផោន​នៅពេល ចប់​រដូវ​កាល​នេះ​។ ស្របពេល​ជាមួយគ្នា​នោះដែរ មានការ​អះអាងថា​ក្លឹប​យក្ស អេ​ស្ប៉ា​ញ​ដែល​ចាយលុយ​ធំ​នេះ ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍ ៤០០.០០០ ផោន បន្ទាប់ពី​កាត់​ពន្ធ​រួច​ដល់ ហា​ហ្សា​ដ​ហើយ​ប្រាក់​ឈ្នួល​នេះ​ស្មើនឹង​២០​លាន​ផោន ក្នុង​មួយឆ្នាំ​។​
​ ​
​ហា​ហ្សា​ដ គឺជា​សមាជិក​សំខាន់​របស់​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៦​គ្រាប់ និង​ជួយ​បង្កើត​ឱកាស​១៣​លើក​ក្នុងការ​បង្ហាញមុខ​៣៤​លើក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ក្រោយ​ចាក​ចេញពី​ក្លិប Lille កាលពី​ឆ្នាំ​២០១២ ហា​ហ្សា​ដ លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​២​លើក FA Cup មួយ​លើក League cup មួយ​លើក​និង​ពាន Europa League មួយ​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ