រៀល​ម៉ា​ឌ្រី​ត បោះបង់​ផែនការ​ផ្ទេរ អេ​ឌី​ន ហា​ហ្សា​ដ​

95

​ក្លិប​យក្ស​អេ​ស្ប៉ា​ញ រៀល​ម៉ា​ឌ្រី​ត​(Real Madrid )​នឹង​ផ្អាក​ផែនការ​ផ្ទេរ​កីឡាករ អេ​ឌី​ន ហា​ហ្សា​ដ (Eden Hahard) របស់​ឆេ​ល​ស៊ី ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ ម៉ា​កូ អា​សេន​ស៊ី​យ៉ូ (Marco Asensio) បញ្ចេញ​សមត្ថភាព​។​
​ ​
​កាសែត Marca បាន​រាយការណ៍​ថា Real Madrid នៅពេលនេះ​បោះបង់​ផែនការ​ផ្ទេរ ហា​ហ្សា​ដ ហើយ​។​
​ ​
​សមាជិក​នៃ​ក្រុមប្រឹក្សានាយក​របស់​ក្លិប Real Madrid ចាត់ទុក​កីឡាករ អា​សេន​ស៊ី​យ៉ូ មានតម្លៃ​ខ្ពស់​សម្រាប់​ពួកគេ​ជាង​ការផ្ទេរ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក ហា​ហ្សា​ដ​។​
​ ​
​តាម​ព័ត៌មាន​ថា ហា​ហ្សា​ដ បាន​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ទីក្រុង​ឡុង​ដ៍ ស្របពេល​ឪពុក​របស់ ហា​ហ្សា​ដ អះអាងថា កីឡាករ​រូបនេះ​បាន​បដិសេធ​កិច្ចសន្យា​ថ្មី​របស់​ឆេ​ល​ស៊ី ដើម្បី​ផ្ទេរ​មក​ក្លឹប Real Madrid ។​

​ខ្សែបម្រើ​ស្លាប​ពោរពេញ​ដោយ​ទេពកោសល្យ​រូបនេះ​បាន​ជួយ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​នៅពេលនេះ ក្លិប Real Madrid ហាក់ដូចជា​មិន​ចង់​ផ្ទេរ ហា​ហ្សា​ដ នោះទេ​។​
​ ​
​ក្រុម​របស់លោក ហ្ស៊ី​ដាន សម្បូរ​ដោយ​កីឡាករ​មានគុណ​ភាព ប៉ុន្តែ​វា​ហាក់ដូចជា​ថា ពួកគេ​នឹងមិន​តាម​ប្រមាញ់​យក ហា​ហ្សា​ដ ទៀត​ទេ ហើយ អា​សេន​ស៊ី​យ៉ូ​គ្រោង​នឹង​បំពេញ​តួនាទី សំខាន់​ជាង​នេះ​។​
​ ​
​អា​សេន​ស៊ី​យ៉ូ វ័យ​២១​ឆ្នាំ​រូបនេះ​៤​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​បី​លើក​ក្នុងការ​បង្ហា​ញន​មុខ​១០​លើក និង​បង្ហាញ​មុខជា​កីឡាករ​បម្រុង​៩​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អេ​ឌី​ន ហា​ហ្សា​ដ (Eden Hahard) និង​ខ្សែបម្រើ​ស្លាប ម៉ា​កូ អា​សេន​ស៊ី​យ៉ូ (Marco Asensio)