រៀល ម៉ា​ឌ្រី​ត​គ្រោង​ផ្ទេរ​កីឡាករ ចា​ឌិន សាន​ចូ ក្នុងតម្លៃ​១០០​លាន​ផោន​

340
ចែករម្លែក

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) គ្រូបង្វឹក​ក្លិប រៀល ម៉​ឌ្រី​ត​(Real Madrid) បានកំណត់​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ខ្សែប្រយុទ្ធ​សញ្ជាតិ អង់គ្លេស​និង​ជា​កីឡាករ​របស់​ក្លិប ដូ​ម៉ាន់​(Dortmund) គឺជា​គោលដៅ​ផ្ទេរ​រដូវក្តៅ​។​

​លោក ហ្ស៊ី​ដាន បាន​ប្រាប់​ប្រធាន​ក្លឹប ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ឲ្យ​ព្យាយាម​ផ្ទេរ​ខ្សែប្រយុទ្ធ​រូបនេះ ហើយ​ថា ជា​ផ្នែក​នៃ​ការរៀបចំ​ក្រុម​ឡើងវិញ​។​
​ ​
ហ្ស៊ី​ដាន បាន​បញ្ជាក់ថា លោក​ចង់បាន​កីឡាករ​ថ្មី​មួយចំនួន​សម្រាប់​ផែនការ​ថ្មី​នៅ Real ប៉ុន្តែ​មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​ថា កីឡាករ​រូប​ណាខ្លះ​ទេ​។​
​ ​
​មានការ​ភ្ជាប់​ទៅនឹង​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ផូ​ល ប៉ុក​បា (Pual Pogba) និង គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ប៉ុន្តែ​ព្យាយាម​រក្សា​ភាព ស្ងៀមស្ងាត់​ជុំវិញ​ការទិញ​ដូរ​នៅ​រដូវក្តៅ​មុនពេល​ក្រុម Real យកឈ្នះ​ក្រុម Atletico Bilbao ៣-០ កាលពី​ចុង​សប្តាហ៍​មុន​។​
​ ​
លោក ហ្ស៊ី​ដាន បាន​និយាយថា “​ខ្ញុំ​ដឹង​ពីអ្វី​ដែល​ខ្ញុំ​ចង់បាន ហើយ​ជាមួយ​ក្លឹប ខ្ញុំ​បាន ពិភាក្សា​អំពី​ប្រវត្តិ​កីឡាករ​ដែល​ខ្ញុំ​ចង់បាន ប៉ុន្តែ​មិនមែន​នៅពេលនេះ​ទេ​។ គ្មានអ្វី​ច្បាស់ ការ​នៅឡើយ​ទេ​។ ខ្ញុំ​មានគំនិត​និង​ចេតនា​កែប្រែ​ក្រុម​។ អ្វីដែល​ខ្ញុំ​មានក្នុង​ចិត្ត គឺ​កីឡាករ​ដែល​ខ្ញុំ​ចង់បាន ប៉ុន្តែ​អ្វីៗ​គឺ​អាស្រ័យ​លើ​ទីផ្សារ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​