រៀល ម៉ា​ឌ្រី​ត គ្រោង​បណ្តេញ​លោក ជូ​លៀន ឡូ​ប៉េ​តេ​ហ្គី ខណៈ​លោក អែន​តូ​នី​ញ៉ូ កុន​តេ ក្លាយជា​បេក្ខភាព​ស័ក្តិសម​

1008
ចែករម្លែក

​គេ​រំពឹងថា ក្លិប រៀល ម៉ា​ឌ្រី​(Real Madrid) នឹង​បណ្តេញ​លោក ជូ​លៀន ឡូ​ប៉េ​តេ​ហ្គី (Julen Lopetegui) ក្នុងពេល​ឆាប់ៗ​នេះ ស្របពេល​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ក្លាយជា​បេក្ខភាព​ស័ក្តិសម ដើម្បី​ជំនួស​តំណែង​នេះ​។​
​ ​
​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ក្លប ម៉ា​ឌ្រី​ត នឹង​ជួបប្រជុំ​បន្ទាប់ពី​បានឃើញ​ក្រុម​នេះ​ប្រកួត ចាញ់​ក្រុម បា​សេស​ឡូ​ណា​(Barcelona) ៥-១ នៅ​ពហុ​កីឡដ្ឋាន Nou Camp និង​ធ្លាក់​មក​លេខ​រៀង​ទី​៩​នៅលើ​តារាង​។​
​ ​
​លោក កុន​តេ គឺជា​ជម្រើស​ស័ក្តិសម ដើម្បី​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ក្លិប Real Madrid ដែល​មិនសូវ​ទទួលបាន​ការគាំទ្រ​ពី​ប្រធាន​ក្លឹប​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ។​
​ ​
​គេ​ជឿថា លោក ផេ​រ៉េ​ស បាន​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Nou Camp ដោយ​មិនបាន​និយាយ ជាមួយ​គ្រូបង្វឹក ឡូ​ប៉េ​ត​ហ្គី មួយ​ម៉ាត់​សោះ​និង​មិនបាន​ចុះ​ជួប​ជាមួយ​កីឡាករ​ទេ បន្ទាប់ពី​ចប់​ការប្រកួត​។​
​ ​
​ក្លិប Real Madrid ដឹងថា លោក កុន​តេ នឹង​ត្រឡប់មក​អឺរ៉ុប​វិញ​បន្ទាប់ពី​លំហែកាយ​នៅ តំបន់​អាហ្វ្រិក​។​
​ ​
​ក្រុម Real Madrid ត្រូវ​ប្រកួត​នៅ​តំបន់​អាហ្វ្រិក​ក្នុង​ក្របខណ្ឌ Spanish Cup នៅ​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​ចាប់ឆ្នោត​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Melilla នៅ​ជើង​ទី​១ ដណ្តើមពាន Copa del Rey ។
​ ​
​ពួកគេ​អាច​នឹងដាក់​គ្រូបង្វឹក​បណ្តោះអាសន្ន​ដឹកនាំ​ការប្រកួត​កម្រិត​ធម្មតា​នេះ ដោយ​សង្ឃឹមថា នឹងមាន​គ្រូបង្វឹក​ថ្មី​មក​ដឹកនាំ​ទាន់​ជំនួប​ជាមួយ​ក្រុម Valladolid ក្រៅ​ទឹកដី​នៅ​ចុង សប្តាហ៍​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​តូ​នី​ញ៉ូ កុន​តេ អតីត​គ្រូបង្វឹក​ឆេ​ល​ស៊ី (Antonio Conte)