រៀល ម៉ា​ឌ្រី​ត រៀបចំ​ផែន​នាំយក​កីឡាករ​ថ្មី​នៅ​ខែមករា ដើម្បី​ពង្រឹង​ក្រុម​

68

​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) កំពុង​ព្យាយាម​ពង្រឹង​ក្រុម​របស់ខ្លួន​នៅ​ខែមករា​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុម ប្រឹក្សា នាយក​កាលពី​ថ្ងៃ​ច័ន្ទ​។​
​ ​
​ក្រុម​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ចាប់ផ្តើម​មិនសូវ​បានល្អ​ទេ​នៅ​រដូវ​កាល​នេះ ហើយ​ឈរ​នៅ​លេខ​រៀង​ទី​៤ និង​ចាញ់​ក្រុម បា​សេ​ឡូ​ណា​(Barcelona) ៨​ពិន្ទុ​នៅ​ក្របខណ្ឌ La Liga ។​
​ ​
​ប្រធាន​ក្លិប ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) បាន​ពិភាក្សា​ជាមួយ​អគ្គនាយក​ទូទៅ ចូ​សេ អែន​ជេ​ល សាន​ឆេស (Jose Angel Sanchez) អស់​រយៈពេល​ពីរ​ម៉ោង ដើម្បី​ពិភាក្សា​អំពី​ការចាប់ផ្តើម រដូវ​កាល​និង​ផែនការ​នៅ​ខែមករា​។​
​ ​
​ក្រុមប្រឹក្សានាយក​របស់​ក្លប Real Madrid មានបំណង​នាំយក​កីឡាករ​ថ្មី​យ៉ាងហោចណាស់​ពីររូប​នេះ ទៀត​នៅ​ខែក្រោយ បន្ទាប់ពី​ខកខាន​មិនបាន​នាំយក​កីឡាករ​ថ្មី​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​ក្លិប Real Madrid សម្លឹង​រកមើល​អ្នកចាំទី​យូរអង្វែង​ម្នាក់​និង​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់ទៀត​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)