រៀល ម៉ា​ឌ្រី​ត អាច​នឹង​អនុញ្ញាត​ឲ្យ លូ​កា ម៉ូ​ឌ្រី​ក ចាកចេញ​នៅ​រដូវក្តៅ​នេះ​

795
ចែករម្លែក

លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កំពុងមាន​ភាពមន្ទិលសង្ស័យ​ជុំវិញ អនាគត​របស់ លូ​កា ម៉ូ​ឌ្រី​ក (Luka Modric) នៅ​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ។

អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​បាន​វិល​ត្រឡប់មក​រៀល ម៉ា​ឌ្រី​ត កាលពីដើម​ឆ្នាំនេះ ហើយ​មិនអាច​ប្រែក្លាយ​ទម្រង់​លេង​របស់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​នៅឡើយ​ទេ​។

​លោក ហ្ស៊ី​ដាន បាន​ជួបប្រជុំ​ជាមួយ​កីឡាករ​ចាស់វស្សា​កាលពី​សប្តាហ៍​មុន ក្នុងការ ព្យាយាម​កែលម្អ​ទម្រង់​លេង ប៉ុន្តែ​ពួកគេ​បែរជា​ចាញ់​ក្រុម Rayo Vallacano ។

​ស្របពេល ហ្ស៊ី​ដាន មាន​ផែនការ​ក្នុង​ចិត្ត ជុំវិញ​ថា តើ​លោក​ចង់​លក់​កីឡាករ​រូប​ណា នៅ​ទីផ្សារ​ទិញដូរ​រដូវក្តៅ​នេះ ប៉ុន្តែ​លោក​បាន​ប្តូរ​ចិត្ត​វិញ​នាពេល​ថ្មីៗ​នេះ​។ ការបង្ហាញ ទម្រង់​លេង​ដ៏​អន់​របស់ ម៉ូ​ឌ្រី​ក បានធ្វើ​ឲ្យ​លោក ហ្ស៊ី​ដាន ពិចារណា​ពី​អនាគត​របស់ កីឡាករ​រូបនេះ​នៅ​ពហុ​កីឡដ្ឋាន Santiago Bernabeu ។

​មានការ​បារម្ភ​ថា ម៉ូ​ឌ្រី​ក ដែល​លើក​ពាន​បាល់​មាស​កាលពី​ឆ្នាំមុន​នោះ ត្រូវបាន ចុច​ឈ្មោះ ហើយនឹង​លែងមាន​ប្រយោជន៍​សម្រាប់​រដូវ​កាល​ក្រោយ​ទៀតហើយ​។ ក្លិប Real Madrid ក៏​សង្ឃឹមថា នឹង​នាំយក​ខ្សែបម្រើ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) មកកាន់​ក្លិប​នេះ​ផងដែរ ហើយ អេ​រិ​កសិន នឹង​លេង​ក្នុង​តំណែង​របស់ ម៉ូ​ឌ្រី​ក​។

​មានន័យថា លោក ហ្ស៊ី​ដាន នឹងមិន​រារាំង​ផ្លូវ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​ទេ ប្រសិនបើ ត្រូវបាន​បើកផ្លូវ​ឲ្យ​ចាក​ចេញពី​ក្លិប Real Madrid នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ