រោគសញ្ញា​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម​លើ​មនុស្ស​ប្រុស​

4576
ចែករម្លែក
  • 1
    Share

​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម លើ​មនុស្ស​ប្រុស គឺជា​ការបង្ក​រោគ​មួយ ទៅលើ​បង្ហួរនោម​របស់​បុរស ដែល​វា បណ្តាលមកពី​ការឆ្លង​ជំងឺ​ប្រមេះ ទឹកបាយ​ក្នុងពេល​រួមភេទ ។ ជំងឺ​នេះ ច្រើនតែ​បង្ក​ជាការ​ហើម និង​រលាក ទៅលើ​បង្ហួរនោម បូករួម​នឹង​ការហូរ​ទឹករំអិល​តាម​លិង្គ​ទៀត ។ ប៉ុន្តែ​ជាមួយ នឹង​ជំងឺ​កាមរោគ ភាគច្រើន បុរស​ក៏​មិន បង្ហាញ​រោគសញ្ញា​អ្វី​ដែរ ។​
​ ​
​ជំងឺ​ប្រមេះ​ទឹកថ្លា​នេះ បង្កឡើង ដោយ​បាក់តេរី​ឈ្មោះថា Chlamydia Trachomatis ដែល​វា​ឆ្លងតាម រយៈ​ការ​រួមភេទ​តាម​មាត់ រន្ធ​គូថ និង​ទ្វារមាស ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ បុរស​ដែលមាន​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរ នោម​ប្រហែលជា​មិន​បង្ក​រោគសញ្ញា​អ្វី ទាំងអស់​ឬ​គ្រាន់តែ​បង្ហាញ​រោគសញ្ញា នៅ​រយៈពេល​ច្រើន​សប្តាហ៍​ក្រោយ ប៉ុណ្ណោះ នោះ​គឺជា​ការ​ហើម នៅ​បង្ហួរ នោម​តែម្តង ។ ប៉ុន្តែ​អាកា​រៈ​ផ្សេងៗ​ទៀត ដែល​បុរស​ខ្លួនឯង​គួរតែ​ចាប់អារម្មណ៍ ដែរនោះ​មានដូចជា​៖
– ឈឺចាប់​ឬ​ក្រហាយៗ​ពេល នោម​
– ​ក្បាល​លិង្គ​ឬ​ចុង​បង្ហួរនោម រមាស់ ឡើង​ក្រហម ឬ​ហើម​
– ហូរ​ទឹករំអិល​ចេញពី​លិង្គ ដែលមាន​ពណ៌​លឿងខ្ចី​ឬ​ត្នោត​
– ពងស្វាស​ឈឺ​ខ្លាំង​ឬ​ហើម​
​ ​
​កាលណា​បង្ហួរនោម​ទៅជា រលាក​ក្នុងពេល​ឆ្លង​រោគ វា​នឹង​ធ្វើឱ្យ​ការ​នោម​កាន់តែ​ពិបាក ។ រោគសញ្ញា នៃ​ជំងឺ​ប្រមេះ​ទឹកថ្លា​នៅ​បង្ហួរនោម​លើ មនុស្ស​ប្រុស​អាចមាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺ ប្រមេះទឹកបាយ​ដែរ ៕ ដោយ​: www.health.com.kh