រោគសញ្ញា​មិន​ឈឺចាប់​មួយ​តែ​វា​អាច​ព្រមាន​ជំងឺមហារីក​ដល់​ទៅ​៣

90

​ការ​តឹង​ពោះ​អាចជា​សញ្ញា ព្រមាន​ជំងឺមហារីក​គ្រោះថ្នាក់​៣​ប្រភេទ គឺ​មហារីក​ពោះវៀន​, មហារីក​អូវែរ និង​មហារីកក្រពះ ដូច្នេះ​ប្រសិន​វា​កើត ឡើង​ជាប់​រហូត និង​អូសបន្លាយ​គួរតែ ប្រយ័ត្ន ។​

​ទល់ខ្យល់​, តឹង​ពោះ​ជា​រោគ សញ្ញា​រំលាយ​អាហារ​ធម្មតា​មួយ​ច្រើន បណ្តាល​ពី​របប​ទទួល​ទាន ឬ​ជំងឺ​រលាក​ពោះវៀន ។ មាន​មូលហេតុ​ជាច្រើន ដែល​នាំ​ដល់​ស្ថានភាព​នេះ ដូចជា បរិភោគ ជាតិ​ម្សៅ​ច្រើន ដោយ​មិន​បំប្លែង​អស់​, ច្របូកច្របល់​ប្រព័ន្ធ​បាក់តេរី​ក្នុង​ផ្លូវ​រំលាយ​អាហារ ឬ​ដោយសារ​សរសៃ ប្រសាទ​, និង​តានតឹង​ហួស​កម្រិត ។​
​ ​
​ក៏ប៉ុន្តែ​អ្នកជំនាញការ​ឱ្យដឹង ថា ស្ថានភាព​នេះ ក៏​ជាស​ញ្ញា​ព្រមាន ជំងឺមហារីក​គ្រោះថ្នាក់​៣​ប្រភេទ គឺ មហារីក​ពោះវៀន​, មហារីក​អូវែរ និង មហារីកក្រពះ ។​
​ ​
១-​មហារីក​ពោះវៀន​
​នេះ​ជា​ជំងឺមហារីក​ទូទៅ​បំផុត នៅ​អង់គ្លេស​, សឹងតែ​ទាំង​អស់នៃ​អ្នកជំងឺ​ត្រូវបាន​វិនិច្ឆ័យ​ច្រើន មាន​អាយុ ៥០​ឆ្នាំ ។ សញ្ញា​ទូទៅ​មួយចំនួន​របស់ ជំងឺមហារីក​ពោះវៀន​រួមមាន ឈឺ ពោះ​ខាងក្រោម​ជាប់​រហូត​, តឹង​ពោះ និង​ពិបាក​ទ្រាំ​ក្នុង​ពោះ ។ ប្រសិន​រោគសញ្ញា​អូសបន្លាយ យូរ​មិន​បាត់​, អ្នក ត្រូវ​ប្រញាប់​ទៅពិនិត្យ​សុខភាព​ឱ្យទាន់ ពេល ។​
​ ​
២- មហារីក​អូវែរ​
​សញ្ញា​របស់​មហារីក​អូវែរ ច្រើន​ពិបាក​សម្គាល់​ដឹង និង​ងាយ​ច្រឡំ​។​

​អ្នកជំនាញ​ការឱ្យដឹងថា​៖ “​ប្រសិន​អ្នកមាន​អារម្មណ៍​តឹង​ពោះ​, ស្អ៊ិះ​ស្គ៊ិះ​អូសបន្លាយ​៣​សប្តាហ៍​ឬ​យូរ ជាង​, នេះ​អាចជា​សញ្ញា​របស់​មហារីក​អូវែរ​” ។​
​ ​
៣-​មហារីកក្រពះ​
​ជំងឺមហារីក​នេះ កើត​ទូទៅ ជាង​នៅ​បុរស​អាយុ​លើស​៥៥​ឆ្នាំ ។ រោគសញ្ញា​ដំបូង​របស់​ជំងឺ គឺ​ឆាប់​ឆ្អែត និង​ស្អ៊ិះ​ស្អ៊ិះ​ពោះ​, តឹង​ពោះ ក្រោយពេល​បរិភោគ ។ ពេល​ដុំ​សាច់​មហារីកក្រពះ រីកចម្រើន អ្នក​អាច​នឹងមាន​អារម្មណ៍​តឹង​ពោះ ។ ពោះ​ប្រែ​ជាធំ​ជាង សូម្បី តែ​ពេល​មិន​ឡើង ទម្ងន់ ឬ​ពេល​កំពុង​ឃ្លាន ៕ ប្រែ​សម្រួល​: រតនៈ​