រោងចក្រ​កាត់ដេរ​៣​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ទុន​ជិត​១០​លាន​ដុល្លារ​អាមេរិក​

1017
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​៣​ទៀត បានមក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា នៅក្នុង​ពាក់កណ្តាល ខែមេសា ឆ្នាំ​២០១៨​នេះ ដែល​គិត​ជា​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អាមេរិក​និង​ផ្តល់​ការងារ​ជិត​៣០០០​កន្លែង​។​

​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា នៅ​ពាក់កណ្តាល​ខែមេសា​នេះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី គឺ​៖
១-NEWEST GAR MENT (CAMBODIA) CO.,LTD : សម្រាប់​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៤,២២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២២៥​កន្លែង​។​
២-​ក្រុមហ៊ុន HUA CHENG YI WEN GARMENT CO.,LTD” : គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី​ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២,៥៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥៣​កន្លែង​។​
៣- ក្រុមហ៊ុន RUN YI (CAMBODIA) CO.,LTD” : វិនិយោគ​លើ​គម្រោង បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​បុស្ស​តា នៃ​ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ​២,៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន ១.០៥៨​កន្លែង​។​

​គួររម្លឹកថា កាលពី​ខែមីនា មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ បានមក​វិនិយោគ​នៅ​កម្ពុជា​ជាមួយ​ទុនវិនិយោគ​ប្រមាណ​៥,៧៧​លាន​ដុល្លារ​អា​មេ​រិ ក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣.៨២៦​កន្លែង​៕

#