រោងចក្រ​កាត់ដេរ អូរ​លីវ អឹ​ភែ​រឹល មាន​កម្មករ​បន្ត​ដួលសន្លប់​នៅ​ព្រឹក​នេះ​

478
ចែករម្លែក
  • 17
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ យីហោ​អូរ​លីវ អឹ​ភែ​រឹល ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កំបុត សង្កាត់​ចម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ក្រោយពី​មានកម្ម​ករ​ដួលសន្លប់ កាលពី​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ កម្ម​ការ​នី​៥១​នាក់​សន្លប់ មកដល់​ព្រឹក​ថ្ងៃ​២៥ ខែកុម្ភៈ​នេះ ខណៈដែល​កម្មករ​ចូលធ្វើ​ការងារ​វិញ ស្រាប់តែ​កើតមាន កម្មករ​ដួលសន្លប់​សារជាថ្មី ជាច្រើន​នាក់ ជា​បន្តបន្ទាប់ ត្រូវបាន រថយន្ត​ខាង​រោងចក្រ បញ្ជូន​ចេញទៅ​គ្លីនិក​។​

​បន្ទាប់ពី​កម្មករ​កាន់តែ​ដួលសន្លប់​ច្រើនឡើង នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ ខាង​ក្រុមហ៊ុន​សម្រេច​អនុញ្ញាត ឲ្យ​កម្មករ​សម្រាក​ការងារ ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​៕ ល​