រោងចក្រ​កែច្នៃ​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ស្តង់ដារ​ខ្ពស់

376
ចែករម្លែក

ដោយ:សុផល/ភ្នំពេញ ៖ ដោយសារតែ​អំណោយផល​ពី​លក្ខខណ្ឌ​អាកាសធាតុ ដី ដែលមាន​ជីវជាតិ និង​ទឹក គ្រប់គ្រាន់ ជាហេតុ​ធ្វើ​ឲ្យ​ម្រេច​កម្ពុជា មាន​រសជាតិ​ឈ្ញុ​យ​ឆ្ងាញ់​និង​ហិល​ខុសពី​ម្រេច​ប្រទេស​ដទៃទៀត ដែល​ត្រូវបាន​ល្បីល្បាញ​ទូទាំង​សកល​លោក​។​

តែដោយសារ​កង្វះខាត​ឧបករណ៍​កែច្នៃ​ដែល​បំពាក់​ដោយ​បច្ចេកទេស និង​កង្វះខាត​សមត្ថភាព​ក្នុងកា​នាំចេញ ទើប​ធ្វើ​ឲ្យ​បន្ទាប់ពី​ប្រមូល​ផល​របស់​កសិករ​ត្រូវបាន​លក់​ផលិតផល​ម្រេច​របស់ខ្លួន​ទៅ​ឈ្មួញកណ្តាល ឬ​ប្រទេសជិតខាង​ក្នុង​តំលៃ​ទាប​។ ដើម្បី​ធ្វើការ​កែប្រែ ក្រុមហ៊ុន សិលា ផិ​ប​ភើរ ក៏បាន​បង្កើត និង​បើក​ដំណើរការ​រោងចក្រ​កែច្នៃ​ម្រេច​កម្ពុ​ជាដំបូង​គេ​បង្អស់​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ដោយ​ផ្អែកលើ​គុណភាព សុវត្ថិភាព​ស្តង់ដារ​អន្តរជាតិ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​

​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កញ្ញា ស៊ឹង សុ​ផា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន សិលា ផិ​ប​ភើរ បានឱ្យដឹងថា​រោងចក្រ​កែច្នៃ​មួយ​នេះ​ត្រូវបាន​តំ​ទ្បើង​តាម​ស្តង់ដារ​ខ្ពស់បំផុត ដែលមាន​សមត្ថភាព​ក្នុងការ​សម្អាត​និង​ចាប់​កំទេចកំទី​និង​សម្លាប់​មេរោគ​ដោយ​ប្រើ​បច្ចេកវិទ្យា​ចំហាយ​ទឹក​និង​កម្ដៅ ព្រមទាំង​មន្ទីរពិសោធន៍​ដើម្បី​ធ្វើតេស្ត​សារធាតុ​គីមី​និង​ពពួក​បាក់តេរី​។​រោងចក្រ​បាន​សង់​ហើយ​នៅ​ឆ្នាំ​២០១៥​និង​ដំណើរការ​នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ បាន​ទិញ​បច្ចេកវិទ្យា​ទំនើប​ថ្មី ឧបករណ៍​ថ្មី លក្ខណៈ​ស្តង់ដារ​។​

កញ្ញា បាន​បន្តថា​ រោងចក្រ​មួយ​នេះ​មាន​សមត្ថភាព​អាច​ផលិត​បាន​ផលិតផល​សម្រេចបាន ១,៥ តោន​ក្នុង​មួយ​ម៉ោង ធានា​នូវ​គុណភាព សុវត្ថិភាព​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។ ជាមួយគ្នានេះដែរ​ក្រុមហ៊ុន សិលា ផិ​ប​ភើរ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​គុណភាព និង​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​ពី​ស្ថាប័ន​អន្ដរជាតិ​មួយចំនួន​ដូចជា​៖ BRC, GMP HACCP, ISO 22000: 2005, Vegan និង OU Kosher ។​

កញ្ញា​ស៊ឹង សុ​ផា បាន​គូសបញ្ជាក់ថា​ក្រុមហ៊ុន​នៅតែ​បន្តម​ហិច​តា​របស់ខ្លួន​គឺ​ធ្វើ​យ៉ាង​ណាឲ្យ​ផលិតផល​កសិកម្ម​ម្រេច​កម្ពុជា​ទទួលបាន​នូវ​ការគាំទ្រ​កាន់តែ​ច្រើនឡើង​ពី​អ្នកប្រើប្រាស់​ក្នុង​និង​ក្រៅប្រទេស​។ ​ដើម្បី​ឆ្លើយតប​ទៅ​និង​សេចក្តីត្រូវការ​នេះ​ក្រុមហ៊ុន​ខិតខំ​កែច្នៃ​ម្រេច​ទៅតាម​ប្រភេទ​ផ្សេងៗ​គា្ន​រួមមាន ម្រេច​ម៉ត់ ម្រេច​គ្រាប់ ទឹកជ្រលក់​ម្រេច និង​ប្រភេទ​ម្រេច​ដប​ដែល​គម្រប​ក្បាល​កិន​។ រាល់​ផលិតផល​ទាំងនេះ​ជា​ផលិតផល​សម្រេច​ពេលដែល​អតិថិជន​ទិញ​ពី​ផ្សារ ​គឺអាច​យកទៅ​ប្រើប្រាស់​និង​បរិភោគ​ប្រកបដោយ​សុវត្ថិភាព​។​

ក្រៅពី​ការពង្រឹង​សមត្ថភាព​និង​លទ្ធភាព​ផលិត​របស់ខ្លួន ក្រុមហ៊ុន សិលា ផិ​ប​ភើរ បាន​សហការ​ជាមួយ​កសិករ​និង​សហគមន៍​ដាំ​ដុះ​ម្រេច​ដើម្បី​បណ្តុះបណ្តាល​អំពី​ជំនាញ​ក្នុងការ​ថែទាំ ការប្រើប្រាស់​ជី​និង​ការប្រើប្រាស់​ថ្នាំ​សំលាប់​សត្វល្អិត​អោយបាន​សមស្រប​ទៅ​និង​ស្ថានភាព​ដី ស្ថានភាព​អាកាសធាតុ ស្ថានភាព​តំណាំ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​គុណភាព​ម្រេច​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។

ជាមួយគ្នានេះដែរ​ក្រុមហ៊ុន​ក៏បាន​ចែករំលែក​ចំណេះដឹង​ទៅដល់​កសិករ​ដើម្បី​លើកកម្ពស់​ដល់​ការធ្វើ​កសិកម្ម​ម្រេច​ប្រកបដោយ​និរន្តរភាព​។ សិលា​ផិ​ប​ភើរ​តែងតែ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការ​តាំ​ពិព័រណ៍​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ​ប្រកបដោយ​មោតនភាព​ជាតិខ្មែរ ដើម្បី​បន្តធ្វើ​ការផ្សព្វផ្សាយ​ទីផ្សារ​ម្រេច​កម្ពុជា​ឲ្យ​មាន​ភាព​ខ្លាំងខ្លា​និង​ទូលំទូលាយ​។​

ជាមួយ​ការប្តេជ្ញាចិត្ត គំនិត​ច្នៃប្រឌិត​ខ្ពស់ នឹង​ការខិតខំ​ប្រឹងប្រែង​ក្រុមហ៊ុន សិលា ផិ​ប​ភើរ បានសម្រេច​នូវ​ស្នាដៃ​របស់ខ្លួន​ដោយបាន​ផលិត​ជា​ផលិតផល​សម្រេច​ដែលមាន​តែមួយគត់​ទាំង​ស្លាក​សញ្ញា ការ​រចនា​រូបរាង​ប្រកបដោយ​គុណភាព សុ​វត្តិភាព​សម្រាប់​លក់​ជូន​អតិថិ​ជន់​ក្នុងស្រុក​នឹង​ក្រៅ​ស្រុក​។​

កញ្ញា​បានឱ្យដឹងថា ​នៅក្នុង​ដំណើរការ​នេះ​កសិករ​ទទួលបាន​ផលប្រយោជន៍​តាមរយៈ​ការលក់​ផលិតផល​ម្រេច​ទៅកាន់​ទីផ្សារ​ក្នុង​តំលៃ​មួយ​ខ្ពស់​សមរម្យ​ដែល​អាច​ទទួល​យកបាន ហើយ​មួយវិញទៀត​ប្រទេស​កម្ពុជា​ក៏​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​ប្រាក់​ចំណូល​តាមរយៈ​ការនាំចេញ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​និង​បច្ចេកវិទ្យា​កែច្នៃ​នេះ​ផងដែរ​នាំមុខ​ដោយ​ក្រុមហ៊ុន សិលា ផិ​ប​ភើរ ជា​អ្នកដឹកនាំ​និង​ជា​អ្នកត្រួសត្រាយ​ផ្លូវ​។

ខណៈពេលដែល​ផលិតផល​ម្រេច​នៅ​ប្រទេសជិតខាង​កំពុង​ទទួលរង​នូវ​បញ្ហា​គុណភាព​ដែលមាន​សារធាតុ​គីមី​ច្រើន​ហួស​កម្រិត សិលា​ផិ​ប​ភើរ​រក្សាបាន​នូវ និរន្ត​ភាព​គុណភាព សោភណភាព ទិន្នផល​ខ្ពស់ និង​ការដាំដុះ​ដែលមាន​ការប្រើប្រាស់​សារធាតុ​គីមី​តិចតួច​បំផុត​។

សិលា ផិ​ប​ភើរ បានធ្វើការ​ប្រកាស​ជា​ផ្លូវការ នៃ​ការ​បង្កើតជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ទំនើប ដែលជា​កន្លែង​ប្រមូលផ្តុំ​ពត៌មាន​បច្ចេកវិទ្យា សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​និង វិធីសាស្ត្រ​ថ្មី លើ​វិស័យ​ម្រេច​កម្ពុជា មាន​ទីតាំងនៅ​ឃុំ​មេមត់ ខេត្ត​ត្បូងឃ្មំ​ដែល​នឹង​ក្លាយជា​ចំណុចកណ្តាល​នៃ​តំបន់​ដាំ​ដុះ​ម្រេច​ច្រើ​ង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ម្រេច​របស់​កម្ពុជា​ឲ្រ​មាន​កេ​រ្តិ៏​ឈ្មោះ​ពី​គុណ​ភាពល្អ​បំផុត​នៅលើ​ទីផ្សារ​អរ​ន្ត​ជាតិ​។​

​ជាមួយ​ការវិនិយោគ​និង​ចក្ខុវិស័យ​ខ្ពស់ របស់ សិលា ផិ​ប​ភើរ និង​ប្តេជ្ញា​នាំយក​កេ​រិ៍​ឈ្មោះ​ម្រេច​របស់​កម្ពុជា​ទៅកាន់​ទីផ្សា​អន្តរជាតិ​ដែល​ប្រកប សោភណភាព គុណភាព​ខ្ពស់ ការទុកចិត្ត និង​សេវាកម្ម​ល្អ​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕B/