រោងចក្រ​ចំនួន​៣​ទៀត នឹង​លេច​រូបរៀង​នៅ​កម្ពុជា​ ដែលនឹងបង្កើតការងារជាង៤ពាន់កន្លែង

1451
ចែករម្លែក

ដោយ : វិបុល / ភ្្នំពេញ ៖ ​យោងតាម​សេចក្ដីប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​ឲ្យ​ដឹងថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន ដូចខាងក្រោម​៖

១. “YILAIFA (CAMBODIA) GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ B ផ្លូវ​វេ​ង​ស្រេង ក្រុមទី​៨ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៨៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩២៤​កន្លែង​។​

២. MIMASU INDUSTRIES (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ២,២៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៦០​កន្លែង​។​

៣. “WAM FA LEATHER CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥,៤៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៦៥០​កន្លែង ៕​