រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អណ្តែត​ទឹក​ដំបូង​គេ​របស់​រុស្ស៊ី​ចាប់ផ្តើម​ធ្វើដំណើរ​ទៅកាន់​គោលដៅ​របស់​វា

174
ចែករម្លែក

​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​សីហា រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អណ្តែត​ទឹក​ដំបូង​គេ​របស់​រុស្ស៊ី​បានធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​របស់​វា​នៅ​ឆ្នេរសមុទ្រ​អាក់​ទិ​ក​របស់​ប្រទេស​នេះ ដែលជា​គម្រោង​មួយ​ត្រូវបាន​អ្នក​បរិស្ថាន​រិះគន់ថា​មិនមាន​សុវត្ថិភាព​។​

​រោងចក្រ Akademik Lomonosov គឺជា​កប៉ាល់​សណ្តោង​ខ្នាត​ធំ​ប្រវែង ១៤០ ម៉ែត្រ ដែល​ផ្ទុក​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​កម្លាំង ៣៥ មេ​ហ្គា​វ៉ា​ត់​ចំនួន​ពីរ​គ្រឿង​។​

​កាលពី​ថ្ងៃ​សុក្រ​វា​បានចាប់ផ្តើម​ចេញដំណើរ​ពី​កំពង់ផែ​តំបន់​អាក់​ទិ​ក​ឈ្មោះ ម៉ួ​ម៉ាន់ នៅ​ឧបទ្វីប​កូ​ឡា​ក្នុង​ដំណើរ​រយៈពេល ៣ សប្តាហ៍​ទៅកាន់​ទីក្រុង​ប៉េ​វិក នៅ​ឧបទ្វីប​ឈូក​កូត​តា ដែលមាន​ចម្ងាយ​ជាង​៤.៩០៨ គីឡូម៉ែត្រ​នៅ​ទិសខាងកើត​។​

​គោលបំណង​របស់​វា គឺ ផ្តល់​ថាមពល​សម្រាប់​តំបន់​នេះ ដោយ​ជំនួស​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ប៊ី​លី​ប៊ី​ណូ​នៅ​ឧបទ្វីប​ឈូក​កូត​តា ដែល​នឹងត្រូវ​វាយចោល​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អណ្តែត​ទឹក​ដំបូង​គេ​របស់​រុស្ស៊ី​ចាប់ផ្តើម​ចេញដំណើរ​ទៅ​ឧបទ្វីប​ឈូក​កូត​តា​កាលពី​ថ្ងៃ​សុក្រ
#