រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែលមាន​រូបរាង​ខ្លាឃ្មុំ​ភែ​ន​ដា​បើក​ស្វាគមន៍​សាធារណជន​

1015
ចែករម្លែក

កាលពី​ថ្ងៃ​អង្គារ​ទី​២៥ ខែកក្កដា រោងចក្រ​អគ្គិសនី​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​យក្ស ដែលមាន រូបរាង​ខ្លា ឃ្មុំ​ភែ​ន​ដា​គួរឱ្យ​ស្ញប់ស្ញែង​បាន​បើកសម្ពោធ​ជា​ផ្លូវ​ការទទួល​ស្វាគមន៍​សាធារណជន នៅ​ខាងក្រៅ​ទីក្រុង​តា​ថុង (Datong) ខេត្ត​សាន​ស៊ី ប្រទេស​ចិន ។

​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន PandaGreen Energy ដោយមាន​ជំនួយ​ពី​មូលនិធិ​អភិវឌ្ឍន៍ សហប្រជាជាតិ (UNDF) រោងចក្រ​នេះ​នឹង​ផ្តល់​ថាមពល ស្អាត​កម្លាំង​រហូតដល់​ទៅ​១០០​មេ​ហ្គា​- វ៉ា​ត់​នៅពេល​គេ​សាងសង់​វា​ចប់​រួច រាល់​។
​ ​
​កាលពី​ខែ​មុន​ក្រុមហ៊ុន​បាន ប្រកាសថា ដំណាក់កាល​ដំបូង​នៃ គម្រោង​នេះ​បាន​ដំណើរការ​ហើយ ។​
​ ​
​ទោះយ៉ាងណា​គម្រោង​នេះ​មិន ត្រឹមតែ​បង្កើត​ថាមពល​អគ្គិសនី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​បំផុស គំនិត​ផងដែរ​។ នៅ​ខាងក្នុង​រោងចក្រ​នេះ​មាន​មជ្ឈមណ្ឌល​សកម្មភាព​មួយ​សម្រាប់​យុវជន ចិន ដែល​គេ​សង្ឃឹមថា នឹង​ផ្តល់​ការអប់រំ​ដល់​មនុស្ស​ជំនាន់​ក្រោយ​អំពី​ថាមពល​ប្រកបដោយ​និរន្តរភាព ចាប់ពី ដំណាក់កាល​ដំបូង​ទៅ ។​

​នៅ​ខែក្រោយ​យុវជន​មកពី​ជុំវិញ ពិភពលោក​នឹងត្រូវ​បាន​អញ្ជើញ​ឱ្យទៅ​បោះជំរុំ​រដូវក្តៅ​នៅក្នុង​រោងចក្រ អគ្គិសនី ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី​នេះ ៕ ប្រែ​សម្រួលៈ ខុម​