រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ថ្មី​មួយទៀត​នឹង​បើក​នៅ​ខេត្តកំពត​ឆាប់ៗ​នេះ

288

(​ភ្នំពេញ​) ៖ បើតាម​ការគ្រោងទុក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងចូលរួម​ជា​អធិបតីភាព​​បើកសម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ តម្លៃ​២៦២​លាន​ដុល្លារ​អាមេរិក នៅ​ខេត្តកំពត នា​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ ២០១៨​ខាត​មុខ​នេះ​។​

​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ថ្មី​នេះ ត្រូវបាន​វិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ជីពម៉ុង​គ្រុប​និង​ក្រុមហ៊ុន​ថៃ​Siam City Cement ដែលមាន​ទីតាំង​​ស្ថិតនៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត ។​

​តាម​ឧកញ៉ា លាង ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍ ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន​បាន​ឲ្យ​ដឹង​នាពេល​​កន្លងមក​ថា រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នេះ មាន​សមត្ថភាព​ផលិត​បាន​ប្រមាណ​៥​ពាន់​តោន ក្នុង​មួយថ្ងៃ​។

​ឧកញ៉ា​បញ្ជាក់ថា ក្រុមហ៊ុន​នឹងធ្វើ​ការផលិត​ស៊ីម៉ង់ត៍​ពីរ​ប្រភេទ គឺ​ស៊ីម៉ង់ត៍​អូដ្ឋ និង​ស៊ីម៉ង់ត៍​ឥន្ទ្រី​ពេជ្រ​សម្រាប់​ចែកចាយ​នៅក្នុង​ទីផ្សារ​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​តែមាន​តម្រូវការ​ប្រើប្រាស់​ច្រើន​ហើយ​វា​ក៏​រំពឹងថា​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស​​មួយកម្រិត​ផងដែរ​។ ប្រទេស​កម្ពុជា ភាគច្រើន​នាំចូល​ស៊ីម៉ង់​ពី​ប្រទេស​ថៃ និង​វៀតណាម​៕​ដោយ​៖​វិបុល​/sn