រោងចក្រ​ផលិត ស៊ីម៉ងត៍​របស់​ខ្មែរ​នៅ​ខេត្តកំពត ចាប់ផ្តើម​ដំណើរការ​ផលិត​សាកល្បង​

238

(​កំពត​)៖​លោក​រដ្ឋមន្ត្រី ស៊ុយ សែម កាលពី​ថ្ងៃទី​២៦ ខែធ្នូ​ម្សិលមិញ​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​ដំណើរការ​សាកល្បង​ខ្សែសង្វាក់​ផលិតកម្ម ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ( Chip Mong Insee Cement Coporation ) មាន​ទីតាំង​ស្ថិតក្នុង​ខេត្តកំពត ។​

​តាម​គម្រោង​រោងចក្រ​នេះ​មាន​សម្ថ​ត​ភាព​ផលិត​ស៊ី​ម៉ត៍​បាន​៥.០០០​តោន​ក្នុង​មួយថ្ងៃ ស្មើនឹង​២​លាន​តោន​ក្នុង​មួយឆ្នាំ ស៊ីម៉ងត៍​ដែល​ផលិត​មាន​ចំនួន​២​ម៉ាក​គឺ ស៊ីម៉ងត៍​សញ្ញា​រូប​អូដ្ឋ និង​ស៊ីម៉ងត៍​សញ្ញា​ឥន្ទ្រី​យ៍​ពេជ្រ​ដែល​នឹង​ដំណើរការ​ផលិតកម្ម​ពេញលេញ​នៅ​ដើម​​ឆ្នាំ​២០១៨​។​រោងចក្រ​នេះ​បង្កើត​កា​ងារ​អចិន្ត្រៃយ៍​ជូន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០​នាក់​។​

​រោងចក្រ​នេះ​ជា សមិទ្ធផល​ដ៏​ធំ​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត​របស់​រដ្ឋាភិបាល​៕(​ប្រភព​ក្រសួង​រ៉ែ​និង​ថាមពល​)/MN/sn​