រោងចក្រ​ស្បែកជើង​ថ្មី​មួយទៀត​នឹង​ដំណើរការ​នៅ​កម្ពុជា​ជាមួយ​ទុនវិនិយោគ​ជាង​៤​លាន​ដុល្លារ​

1962
ចែករម្លែក
  • 30
    Shares
កម្ពុជា នឹងមាន​រោងចក្រ​ស្បែកជើង​ថ្មី​មួយទៀត ដែល​នឹង​បើក​ដំណើរ ការ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ជាមួយ​ទុនវិនិយោគ​ជាង​៤​លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៥០០​កន្លែង (​រូប​:Khmer Time)

ដោយ​៖ សុផល / ភ្នំពេញ​៖ កម្ពុជា នឹងមាន​រោងចក្រ​ស្បែកជើង​ថ្មី​មួយទៀត ដែល​នឹង​បើក​ដំណើរការ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ជាមួយ​ទុនវិនិយោគ​ជាង ៤​លាន​ដុល្លារ​អាមេរិក​។ រោងចក្រ​នេះ នឹង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៥០០​កន្លែង​។​

​នៅក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន “ADVANCE TEAM (CAMBODIA) CO.,LTD” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​រោងចក្រ​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៤,៤៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥៧៥​កន្លែង​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​រយៈពេល​២៤​ថ្ងៃ​ដំបូង​នៃ​ខែមីនា ឆ្នាំ​២០១៨ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចេញ​ច្បាប់​ដល់​ក្រុមហ៊ុន​ចំនួន​៨ ឱ្យមក​វិនិយោគទុន​នៅ​កម្ពុជា​ជាមួយ​ទុនវិនិយោគ​ជិត ១០០​លាន​ដុល្លារ និង​បង្កើត​ការងារ​ជិត​១​ម៉ឺន​កន្លែង​។​

​ក្រុមហ៊ុន​ដែល​ទទួលបាន​ច្បាប់​អនុញ្ញាត​ទាំងនោះ​រួមមាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,៧៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣.៨២៦​កន្លែង​។ រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ ខ្សែភ្លើង និង​កេស​កា​តុង​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២៣​កន្លែង​។ រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​កង់ និង​ម៉ូតូ​, មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ២,៣៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៧​កន្លែង​។ បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ តែម​ផ្លា​ស្ទិ​ក និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ​,​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ចំនួន ៤,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៣​កន្លែង​៕L