រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី​៦ ខែសីហា​ស្លាប់​៥​នាក់​របួស​៨​នាក់​

1214
ចែករម្លែក

(​ភ្នំពេញ​)៖​តាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក​។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួសធ្ងន់​៨​នាក់​។​

របាយ​ការ​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ ចំនួន​១០​គ្រឿង រថយន្ដ​ធុន​តូច​ចំនួន​៣​គ្រឿង និង​រថយន្ត​ធំ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​- ប្រជែង​-​មិន​ប្រកាន់​ស្តាំ​-​បត់​គ្រោះថ្នាក់​-​ស្រវឹង​-​កត្តា​យានយន្ត​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៧ មាន​ចំនួន​៥៤​លើក បណ្ដាល​ឲ្យ​ស្លាប់​២៤​នាក់ របួសធ្ងន់​៤៦​នាក់ និង​រងរបួស​ស្រាល​២៥​នាក់​៕S/​ដោយ​៖​ហូ​សាន់​