រំជួលចិត្ត​ណាស់​! ក្មេងស្រី​វ័យ ១២ ឆ្នាំ​ប្រឹង​ញ៉ាំ​មី​មួយថ្ងៃ​បី គីឡូ​ដើម្បី​សង្គ្រោះ​ជីវិត​បងប្រុស

281
ចែករម្លែក

ក្មេងស្រី​វ័យ ១២ ឆ្នាំ​ម្នាក់​បាន​បង្ខំ​ខ្លួនឯង​ញ៉ាំ​មី​រហូតដល់​ទៅ បី គីឡូ​ជា​រៀងរាល់ថ្ងៃ​ដើម្បីឱ្យ​នាង ឡើង​ទម្ងន់​គ្រប់គ្រាន់​សម្រាប់​ការបរិច្ចាគ​ខួរឆ្អឹង​ដើម្បី​ជួយសង្គ្រោះ​ជីវិត​បងប្រុស​របស់​នា​ង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត People’s Daily​។​
​ ​
សូម​រំឭកថា កាលពី​ឆ្នាំ​២០១៧ ចាង ហៃ​ជិន (Zhang Haizhen) ដែល​ត្រូវជា​បងប្រុស​របស់​កុមារី ចាង ស៊ីន​ស៊ីន (Zhang Xinxin) ត្រូវ​ពេទ្យ​ពិនិត្យឃើញ​ជំងឺ​ពុក​ឆ្អឹង ឬ Albers Schonberg​។ ដើម្បី​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ពី​កំណើត​នេះ អ្នកជំងឺ​ត្រូវ​វះកាត់​ប្ដូរ​ខួរឆ្អឹង​។​
​ ​
​បន្ទាប់ពី​ឮ​បែបនេះ កុមារី ចាង ស៊ីន​ស៊ីន បាន​សុំឱ្យ​ពេទ្យ​ធ្វើតេស្ត​ឈាម​របស់​នាង​ហើយ​លទ្ធផល បង្ហាញថា​នាង​ស័ក្តិសម​អាច​បរិច្ចាគ​ខួរឆ្អឹង​ឱ្យ​បងប្រុស​។ ប៉ុន្តែ​កុមារី​ដែលមាន​កម្ពស់ ១,៦០​ម៉ែត្រ នេះ​មាន​ទម្ងន់​ត្រឹមតែ ៤០ គីឡូ​ប៉ុណ្ណោះ ពោលគឺ​មិន​គ្រប់​ទម្ងន់​សម្រាប់​ធ្វើការ​បរិច្ចាគ​ឡើយ​។​
​ ​
គ្រូពេទ្យ​និយាយថា នាង​ត្រូវ​ញ៉ាំ​បំប៉ន​ឱ្យ​ឡើង​ទម្ងន់​យ៉ាងតិច ៥០ គីឡូ ទើប​អាច​បរិច្ចាគ​បាន​។ ដូចនេះ ដើម្បីឱ្យ​ឡើង​ទម្ងន់​គ្រប់គ្រាន់​សម្រាប់​ការសង្គ្រោះ​ជីវិត​បងប្រុស នាង​បាន​បង្ខំ​ខ្លួនឯង ញ៉ាំ​មី​ស្រុះ​លាយ​បន្លែ​ចំនួន បី ចាន​ធំ​ស្មើនឹង បី គីឡូ​ជា​រៀងរាល់ថ្ងៃ​។​
​ ​
ការព្យាបាល​ជំងឺ​ដ៏​ចម្លែក​នេះ​រយៈពេល​ពីរ ឆ្នាំ​បានធ្វើឱ្យ​គ្រួសារ​ដែល​មកពី​ខេត្ត​ហឺ​ណាន (Henan) នេះ​ធ្លាក់ខ្លួន​ក្រីក្រ​។ ឪពុកម្ដាយ​របស់​ពួកគេ​បាន​បោះបង់​ការងារ​ដើម្បី​មាន​ពេល​មើលថែ​កូនប្រុស ប៉ុន្តែ​ដោយ​ត្រូវការ​ប្រាក់កម្រៃ​ខ្លះ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ ថ្ងៃ ឪពុក​របស់​ពួកគេ​បាន​ឆ្លៀត ធ្វើការ​ក្រៅ​ម៉ោង​ជិត​មន្ទីរពេទ្យ​ដែល​កូន​។
​ ​
ដើម្បី​ជួយ​សម្រាល​បន្ទុក​ឪពុកម្ដាយ កុមារី ចាង ស៊ីន​ស៊ីន តែងតែ​ក្រោក​ពី​គេង​នៅ​ម៉ោង ៥ ជា​រៀងរាល់ថ្ងៃ ហើយ​ឡើង​ភ្នំ​ចម្ងាយ ៣ គីឡូ​ពី​ផ្ទះ​ដើម្បី​បេះ​ផ្លែ​កៅឡាក់ (hazelnut) យកទៅ លក់​។​
​ ​
អ្នកជំងឺ ចាង ហៃ​ជិន នឹង​ត្រៀមខ្លួន​រួចរាល់​សម្រាប់ធ្វើ​ការវះកាត់​ប្ដូរ​ខួរឆ្អឹង​ក្នុងពេល​ឆាប់ៗ​នេះ ហើយ ប៉ុន្តែ​គ្រួសារ​នេះ​កំពុង​រៃអង្គាសប្រាក់​ពី​សប្បុរសជន​នានា​នៅឡើយ ព្រោះ​នៅ​ខ្វះ​ច្រើន ណាស់ ខណៈ​ការវះកាត់​ដ៏​ស្មុគស្មាញ​នេះ​ត្រូវ​ចំណាយ​ប្រាក់​រហូត ដល់​ទៅ ៤៣០.០០០ យ៉េន (​ប្រហែល ៦១.៣០០ ដុល្លារ​អាម៉េរិក​)​។​
​ ​
ដូច្នេះ យើង​មានតែ​បន់ស្រន់​សុំឱ្យ​ព្រះ​ជួយ​ពួកគេ​រៃអង្គាស​គ្រប់​ចំនួន​ឆាប់ៗ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​