រំភើបអស់ស្ទះ“ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” សម្រាប់ដៃគូសហការ!

332
ចែករម្លែក

ភ្នំពេញ៖ ពិតជាឡូយ និងអស្ចារ្យខ្លាំងណាស់សម្រាប់ ដៃគូសហការផ្នែកលក់ គ្រឿង អេឡិចត្រូនិក សាមសុង ទាំងអស់សម្រាប់ឆមាសទីមួយនេះ! ក្រុមហ៊ុន សាមសុង មិនគ្រាន់តែគិតគូរដល់ផលិតផលដ៏គួរជាទីទុកចិត្ត និងមានគុណភាពល្អជូនអតិថិជន ទាំងអស់របស់ខ្លួនប៉ុណ្ណោះទេតែក្រុមហ៊ុនថែមទាំងគិតគួរ និងយកចិត្តទុកដាក់ក្នុង ការ លើក ទឹកចិត្តដល់ដៃគូសហការ របស់ខ្លួនដែលបានខិតខំប្រឹងប្រែងផ្តល់ជូន នូវផលិត ផល និងសេវាកម្មដ៏ល្អឥតខ្ចោះផ្នែកម៉ាស៊ីនត្រជាក់ ជូនអតិថិជនមិនឱ្យទាស់ ចិត្តឡើយ នាពេលកន្លងមកនេះ។

ដូច្នេះដើម្បីជាការតបស្នងក្រុមហ៊ុនក៏បានរៀបចំកម្មវិធីដ៏ពិសេស និងរីករាយមួយ ដែល មានឈ្មោះថា “ដំណើរកម្សាន្តគ្រួសារ សាមសុង ម៉ាស៊ីនត្រជាក់ Wind-Free ” ដែលឆ្ពោះទៅកាន់ “កោះឋានសួគ៌” រយៈពេល 03 ថ្ងៃ ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 03 ខែមិថុនា ឆ្នាំ 2019! គួរបញ្ជាក់ផងដែរថាដំណើរកម្សាន្តដ៏រំភើបរីករាយនេះ មានការ ចូល រួមពីហាងតំណាងចែកចាយផលិតផល សាមសុង ឆ្នើមចំនួន 30 ទូទាំងប្រទេស និងដៃគូសហការផ្នែកលក់ម៉ាស៊ីនត្រជាក់ Wind-Free ទាំងអស់អំឡុងឆមាសទី 01 ឆ្នាំ 2019 នេះហើយគោលបំណងសំខាន់មួយទៀតក្នុង ការបង្កើតកម្មវិធីនេះ ឡើងគឺ ដើម្បីរឹត ចំណងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែជិតស្និទ្ធរវាងហាងចែកចាយ បន្តទាំងអស់ និងដៃគូសហការផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសផងដែរ។

គួររំឭកផងដែរថាសម្រាប់សមិទ្ធិផល និងជោគជ័យដ៏អស្ចារ្យនៅថ្ងៃនេះ របស់ក្រុម ហ៊ុន សាមសុង គឺនឹងមិនអាចកើតមានឡើយប្រសិនបើគ្មានការជួយជ្រុម ជ្រែងយកចិត្តទុកដាក់ ការលះបង់កម្លាំងកាយកម្លាំងចិត្ត និងភាពស្មោះត្រង់ពីដៃ គូសហការ ជាពិសេសអតិថិជន សាមសុង ទាំងអស់! ជាចុងក្រោយក្រុមហ៊ុន សាមសុង សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ អតិថិជនទាំងអស់ ដែលបានគាំទ្រគ្រប់ផលិតផល សាមសុង តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ៕