រំលឹក​រឿង​ឈឺចាប់​! ថ្ងៃនេះ​៨​ឆ្នាំមុន ពលរដ្ឋ​ស្លាប់​ជិត​៤០០​នាក់ នៅ​ស្ពាន​ពេជ្រ

906
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ជា​គម្រប់​ខួប​៨​ឆ្នាំ ដែល​ប្រជាពលរដ្ឋ​ស្លាប់​ជិត​៤០០​នាក់ និង​រងរបួស​រាប់រ​យ​នាក់ នៅលើ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយសារ​រត់​ជាន់គ្នា​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ពិធីសូត្រមន្ត បង្សុកូល​រាប់បាត្រ​។

​ពិធី​នៅ​ព្រឹក​នេះ ក៏មាន​ការ ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ នៅ​ស្ដូប​ក្បែរ​ស្ពាន​នាគ​នៃ​ទីក្រុង​កោះ​ពេជ្រ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាត់​បង់ជីវិត​ដោយហេតុ​ការណ៍​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ​កាលពី​៨​ឆ្នាំមុន​។​

​គួរ​បញ្ជាក់ថា កាលពី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០១០ ជា​ថ្ងៃ​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក មាន​ឧបទ្ទវហេតុ រត់​ជាន់គ្នា នៅលើ​ស្ពាន​ពេជ្រ នៃ​តំបន់​កោះ​ពេជ្រ បណ្តាល​ឲ្យ​មនុស្ស ៣៥៣​នាក់ ស្លាប់បាត់​បង់ជីវិត និង​ជាង ៧០០​នាក់​ទៀត បាន​រងរបួស​។ នេះ​បើតាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​៕ ល​