រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​កីឡាករ​បាល់ទាត់​ និង​គ្រូបង្វឹក​ជើងចាស់​នៃ​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ​នៅ​ខេត្តបន្ទាយមានជ័យ​

244
ចែករម្លែក

ដោយ:ប​.​ជ័​យ/បន្ទាយមានជ័យ ៖ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ៏​យ និង​ជា​អ្នកបង្កើត​ក្លឹប​បាល់ទាត់​អធិរាជ​ភ្នំ​ស្វាយ​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បច្ចុប្បន្ន​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​សមានចិត្ត​ក្រៀមក្រំ ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​នៃ​សព​ និង​គ្រួសារ​អ្នករបួស​ដែលជា​កីឡាករ​បាល់ទាត់​ និង​គ្រូបង្វឹក​នៅ​បន្ទាយមានជ័យ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង កាលពី​ថ្ងៃទី​១០ ​ខែកក្កដា បាន​ចាត់​ក្រុមការងារ​ឲ្យ​នាំយក​ថវិកា​៦​លាន​រៀល​, ទឹក​សុទ្ធ​២៥​កែស​, ទឹក​ផ្លែឈើ​០៨​កែស​, អង្ក​០៤​កា​រ៉ុង យកទៅ​ប្រគល់ជូន​គ្រួសារ​កីឡាករ ០២​រូប និង​គ្រួសារ​លោកគ្រូ​បាល់ទាត់​០១​រូប នៅឯ​ខេត្តបន្ទាយមានជ័យ​។​

ក្នុងនោះ​មាន​យុវជន​០២​នាក់ ដែលជា​អតីត​កីឡាករ U13 របស់​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ ខេត្តបន្ទាយមានជ័យ ដែលជា​ក្លឹប​បង្កើតឡើង​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កន្លងមក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង របួស​ម្នាក់ (​អ្នកស្លាប់​ឈ្មោះ ហ៊ំ អះ​សា​ណាវី រីឯ​អ្នករបួស​ឈ្មោះ តាន់ បណ្ឌិត។ ទាំង​២​នាក់​នេះ​សុទ្ធតែជា​កីឡាករ​បាល់ទាត់ ដែល​បា​នឹង​កំពុង​លូតលាស់​ក្នុង​ខេត្តបន្ទាយមានជ័យ។ ហើយ​នៅពេលនោះ ក៏មាន​គ្រូ​បាល់ទាត់​ជើងចាស់​ម្នាក់​ឈ្មោះ សឹង្ហ វ៉ាត ហៅ គ្រូ​តា ក៏​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ នៅឯ​មន្ទីរពេទ្យ​ដូចគ្នា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ផ្ញើ​ថវិកា​, អង្ករ​, ទឹក​ផ្លែឈើ​, ទឹក​សុទ្ធ​។​

ជួយឧបត្ថម្ភ ដល់​គ្រួសារ​យុវជន​ទាំង២​នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​ជួយឧបត្ថម្ភ​លោកគ្រូ សឹង្ហ វ៉ាត ដែល​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ តែ​ជ​ម្ង​ឈឺធ្ងន់ធ្ងរ​ពេកក៏បាន​ស្លាប់។​

មន្ត្រី​អាវុធហត្ថ​និង​សហការី​ស្ថាបនិក​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ​ឲ្យដឹងថា លោក​ឧ​ត្ត​ម​សេនី៍យ៍ បានចាត់ទុក​ខេត្តបន្ទាយមានជ័យ​គឺជា​ស្រុកកំណើត​លោក ព្រោះ​លោក​ធ្លាប់បាន​បំពេញការងារ​នៅ​ទីនោះ តាំងពី​ជំនាន់​រដ្ឋ​កម្ពុជា ដល់​ឆ្នាំ​២០១៣៕B/