រំសេវ​ជាតិ​ផ្ទុះ​ស្របច្បាប់​ដែល​រកឃើញ​នៅ​កំពង់ធំ​មាន​ទម្ងន់​ជិត​បួន​តោន​

949
ចែករម្លែក
រំសេវ​ជាតិ​ផ្ទុះ​ស្របច្បាប់​ដែល​រកឃើញ​នៅ​កំពង់ធំ​មាន​ទម្ងន់​ជិត​បួន​តោន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា នេះ​ថា សារធាតុ​រំសេវ​ជាតិ​ផ្ទុះ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​គឺជា​ប្រភេទ​TAN​អិ​ម​ម៉ា​ហ្សូ​ន​និង​អា​ម៉ូ​នី​ញូ​ម​នីត្រាត​សរុប​ជិត​បួន​តោន​។​រំសេវ​ផ្ទុះ​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ការដ្ឋាន​រុករក​រ៉ែ​មាស​របស់ Kiri Resource Co,. LTD កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។ បន្ទាប់ពី​រកឃើញ​ប៉ូលិស​បាន​ប្រមូល​រំសេវ​ទាំង​នោះមក​រក្សាទុក​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ ។​


​ប្រភព​ដដែល​បាន​បន្តថា សារធាតុ​រំសេវ​ជាតិ​ផ្ទុះ​ដែល​រកឃើញ​នោះ​ជា​ប្រភេទ TAN អិ​ម​ម៉ា ហ្សិ​ន ៣៣​កេស ស្មើនឹង ៨២៥​គីឡូក្រាម និង​អា​ម៉ូ​នី​ញូ​ម​នីត្រាត ១១៣​បេ ស្មើ​និង ២.៨២៥​គីឡូក្រាម​។ រំសេវ​នេះ​ស្ថិតនៅក្នុង​ការដ្ឋាន​រក​រ៉ែ​មាស​របស់​ក្រុមហ៊ុន KiriResource​ដោយមាន​លិខិតអនុញ្ញាត​ប្រើប្រាស់ រំសេវ គ្រឿងផ្ទុះ ចេញ​ដោយ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស នៃ​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ​។​

រំសេវ​ជាតិ​ផ្ទុះ​ស្របច្បាប់​ដែល​រកឃើញ​នៅ​កំពង់ធំ​មាន​ទម្ងន់​ជិត​បួន​តោន​


របាយការណ៍​បាន​បញ្ជាក់ថា ករណី​ស្តុក​ទុក​រំសេវ​ជាតិ​ផ្ទុះ​នេះ គឺ​មិនមាន​ជនណាម្នាក់​យកមក​លាក់ទុក​ក្នុងព្រៃ​នោះទេ គឺ​ដើម្បី​ប្រើប្រាស់​រុក​រ៉ែ​តែប៉ុណ្ណោះ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៩ ខែឧសភា ថា រំសេវ​ដែល​រកឃើញ​នេះ គឺ​មិន​ខុសច្បាប់​ទេ​។ រំសេវ​នេះ វា​ស្ថិតនៅក្នុង​ដែន​អាជីវកម្ម​របស់​ក្រុមហ៊ុន​មួយ​របស់​ជនជាតិ​ថៃ​ដែល​បានទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​តំបន់​នោះ​។​
លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា រំសេវ​នេះ មិនមែន​ខុសច្បាប់​ទេ មានការ​អនុញ្ញាត​ត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​មិនមែនជា​របស់​ភេរវ​ករ​ណា ឬ​ឧក្រិដ្ឋជន​ណា ប៉ុនប៉ង​យកទៅ​ទុក​សម្រាប់ធ្វើ​សកម្មភាព​អ្វី​ទេ ហើយ​មិនមែនជា​រឿង​ភេរវកម្ម​ទេ គឺ​រំសេវ​សម្រាប់​យកទៅ​ផ្ទុះ​ធ្វើ​រ៉ែ ៕​សរន

រំសេវ​ជាតិ​ផ្ទុះ​ស្របច្បាប់​ដែល​រកឃើញ​នៅ​កំពង់ធំ​មាន​ទម្ងន់​ជិត​បួន​តោន​
រំសេវ​ជាតិ​ផ្ទុះ​ស្របច្បាប់​ដែល​រកឃើញ​នៅ​កំពង់ធំ​មាន​ទម្ងន់​ជិត​បួន​តោន​