រ៉ា​ឆែ​ល វ៉េ​ស ប្រពន្ធ​របស់​តួ​ជែ​ម​ស៍ ប៊​ន ប្រកាស​មានគភ៌ នៅ​អាយុ ៤៨ ឆ្នាំ​

399

​នាង រ៉ា​ឆែ​ល វ៉េ​ស (Rachel Weisz) បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា​ថា នាង​រំពឹង​មានកូន​ជាមួយ​ស្វាមី​របស់​នាង គឺ លោក​ដា​នី​ញែ​ល ក្រេ​ក​។​

​តារា​សម្តែង​វ័យ ៤៨ ឆ្នាំ​រូបនេះ​មានកូន​ប្រុស​អាយុ ១១ ឆ្នាំ​ម្នាក់ ខណៈដែល​តារា​សម្តែង​ក្នុង​រឿង​ជែ​ម​ស៍ ប៊​ន លោក​ក្រេ​ក អាយុ ៥០ ឆ្នាំមាន​កូនស្រី​អាយុ ២៥ ឆ្នាំ​ម្នាក់​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត New York Times តារា​សម្តែង​ក្នុង​រឿង Mummy រូបនេះ​បាន​និយាយថា “​ខ្ញុំ​នឹង​ផ្តល់ដំណឹង​លម្អិត​នៅពេល​ឆាប់ៗ​ខាងមុខ​។ ដា​នី​ញែ​ល និង ខ្ញុំ​សប្បាយចិត្ត​ណាស់​”​។​

​នាង​វ៉េ​ស ដែល​ឃើញ​ថ្មីៗ​បំផុត​នៅក្នុង​រឿង The Mercy និង លោក ក្រេ​ក បានរស់នៅ​ជាមួយគ្នា​អស់​រយៈពេល ៨ ឆ្នាំ ហើយ​បាន​រៀបការ​នៅ​ញូយ៉ក​ក្នុង​ឆ្នាំ ២០១១៕ ដោយ៖ កញ្ញាដាលីស

នាង រ៉ា​ឆែ​ល វ៉េ​ស ប្រកាស​មានគភ៌​ជាមួយ លោក ដា​នី​ញែ​ល ក្រេ​ក នៅ​អាយុ ៤៨ ឆ្នាំ