រ៉ា​យ​អាន់ ហ្គី​ក ចង់​ឲ្យ​កីឡាករ​គោរព​លោក​ក្នុងឋានៈ​ជា​អ្នកចាត់ការ​ថ្មី​មិនមែនជា​អតីត​កីឡាករ ឆ្នើម​

952
ចែករម្លែក

​រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) ជឿថា វា​គឺជា​រឿង​សំខាន់​ដែល​កីឡាករ​វ៉េ​ល​គោរព​លោក​ក្នុង ឋានៈ​ជា​គ្រូបង្វឹក​ថ្មី ហើយ​មិនមែន​ត្រឹមតែ​ជា​អតីត​កីឡាករ​ឆ្នើម​នោះទេ​។​
​ ​
​អតីត​វីរ​បុស​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​រូបនេះ​កំពុង​រៀបចំ​សម្រាប់​ជំនួប​លើក​ទី​២ របស់លោក​។​
​ ​
​ការដឹកនាំ​របស់លោក​ចាប់ផ្តើម​ជាមួយនឹង​ការយក​ឈ្នះ​៦-០ លើ​ក្រុម​ម្ចាស់ផ្ទះ​នៅក្នុង​ការ ប្រកួត​ដណ្តើមពាន China Cup ហើយ​ក្រុម​របស់លោក​នឹង​ប្រឈម​មុខជា​មួយក្រុម អ៊ុយ​រូ​ហ្គា​យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
​ ​
​ហ្គី​ក ធ្លាប់​លើក​ពាន​៣៤​លើក អំឡុង​អាជីព​ដ៏​ត្រចះត្រចង់​ជាមួយ​យូ​ណាយ​ធី​ត មុនពេល​ចូល​និវត្ត​ក្នុង​វ័យ​៤០​ឆ្នាំ​។​

​ហ្គី​ក បាន​និយាយថា “​អ្នក​ត្រូវតែ​ធ្វើការ​ងារ​ដ៏​ត្រឹមត្រូវ​នៅពេល​និយាយ​ដល់​ការងារ​បង្វឹក​។ អ្នក​មិនអាច​ពឹងផ្អែក​តែ​លើ​អ្វីដែល​អ្នក​បានធ្វើ​កាលពី​អតីតកាល​ប៉ុណ្ណោះ​ទេ​។ អ្នក​ត្រូវតែ បន្ត​កែលម្អ​។ ព្យាយាម​ធ្វើ​ឲ្យ​ក្លាយជា​គ្រូបង្វឹក​ឆ្នើម​បំផុត​”​។​
​ ​
​នៅពេលនេះ ហ្គី​ក កំពុង​ផ្តោត​គោលដៅ​យកជ័យ​ជម្នះ​ជា​លើក​ទី​២ ដើម្បី​លើក​ពាន China Cup នៅ​ក្រុង Nanning ។ ប៉ុន្តែ​លោក​បាន​ព្រមាន​កីឡាករ​របស់លោក​ឲ្យ​មានការ​ប្រយ័ត្ន ប្រយែង ចំពោះ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs)​
#