រ៉ា​យ​អាន់ ហ្គី​ក ផ្តល់​ដំបូន្មាន​ឲ្យ ហ្គា​រ៉េត បេ​ល យក​គំរូ​តាម​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​

1799
ចែករម្លែក

ហ្គា​រ៉េត បេ​ល (Gareth Bale) ទទួលបាន​ការគាំទ្រ ដើម្បី​ក្លាយជា​ខ្សែប្រយុទ្ធ​កណ្តាល​ដ៏​អស្ចារ្យ ដូចជា​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដែរ ។​
​ ​
​រ៉ា​យ​អាន់ ហ្គី​ក (Ryan Giggs) គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​វ៉េ​ល​អះអាងថា ហ្គា​រ៉េត បេ​ល វ័យ​២៩​ឆ្នាំ មាន​លក្ខ​ខណៈ​ស្រដៀង​នឹង​មិត្ត​រួម​ក្រុម​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) រ៉ូ​ណា​ល់​ដូ បន្ទាប់ពី​វិ​វ​ឌ្ឍ​ខ្លួន​ពី​តំណែង​ខ្សែបម្រើ​ស្លាប​មកជា​ខ្សែប្រយុទ្ធ​កណ្តាល​។​
​ ​
​ការធ្វើ​បែបនេះ​បាន​ជួយ​ឲ្យ បេ​ល បំបែក​ឯតទគ្គ​កម្មរ​ប​ស់លោក អៀន រូស (Ian Rush) ដើម្បី​ក្លាយជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​ដោយ​រកបាន​២៩​គ្រាប់​សម្រាប់ ប្រជាជាតិ​មួយ​នេះ​។​
​ ​
​ហ្គី​ក ដែល​ធ្លាប់​លេង​ជាមួយ រ៉ូ​ណា​ល់​ដូ នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បាន​វាយតម្លៃថា “​ហ្គា​រ៉េត គឺជា​កីឡាករ​ដែលមាន​ទេពកោសល្យ ហើយ​យើង​គួរ​ព្យាយាម​ផ្តល់​សេរីភាព ដល់​គាត់​”​។​

​ហ្គី​ក បន្តថា “​គាត់​មាន​សមត្ថភាព​រក​គ្រាប់​បាល់​ហើយ​គាត់​អាច​រកបាន​គ្រាប់​បាល់​គ្រប់​ប្រភេទ​។ បេ​ល មាន​លក្ខណៈ​ស្រដៀង​នឹង រ៉ូ​ណា​ល់​ដូ​។ អ្នក​ទាំងពីរ​ចាប់ផ្តើម​ជា​ខ្សែបម្រើ​ដូចគ្នា ហើយ​ឥឡូវនេះ ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​”​។​
​ ​
​បេ​ល ទើបនឹង​ចាប់ផ្តើមបាន​ពាក់កណ្តាល​ក្នុង​១០​ប្រកួត​ចុងក្រោយ​របស់ Real Madrid ហើយ ហ្គី​ក អះអាងថា កីឡាករ​រូបនេះ​មិនគួរ​ប្រញាប់ប្រញាល់​ចាក​ចេញពី Real Madrid ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ​ស្លាប ហ្គា​រ៉េត បេ​ល (Gareth Bale)