រ៉ា​ហ៊ីម ស្ទឺ​លិ​ង ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំខែ​វិច្ឆិកា​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

660
ចែករម្លែក

កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំខែ​នៅ ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​កីឡាករ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍ ខ្លាំង​នៅពេលនេះ​។​
​ ​
​ស្ទឺ​លិ​ង លើក​ពាន​កីឡាករ​ឆ្នើម​ប្រចាំខែ​កាលពី​ខែវិច្ឆិកា ដោយសារ​បង្ហាញ​ទម្រង់​លេង ដ៏​ល្អ​សម្រាប់​ក្រុម​ជម្រើស​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ដោយ​រកបាន​៣ គ្រាប់​និង​បង្កើត​ឱកាស​៣​គ្រាប់​បន្ថែមទៀត​។​
​ ​
​ការប្រកាស​នេះ​កើតមាន​បន្ទាប់ពី រ៉ា​ហ៊ីម ក្លាយជា​ជនរងគ្រោះ​នៃ​ការប្រមាថ​បែប រើសអើង​ជាតិ​សាសន៍ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​ឆេ​ល​ស៊ី​កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​អ្នកគាំទ្រ​របស់​ក្លឹប​ឆេ​ល​ស៊ី​បួន​នាក់​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត បន្ទាប់ពី​រូបភាព​បាន​បង្ហាញថា ពួកគេ​បាន​ប្រើ​វោហា​សាស្ត្រ​បែប​ប្រមាថ​មកលើ​កីឡាករ ស្ទឺ​លិ​ង​។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី សហព័ន្ធ​បាល់ទាត់ និង​ប៉ូលិស Metropolitan កំពុង​ស៊ើបអង្កេត បន្ទាប់ពី ស្ទឺ​លិ​ង បាន​និយាយថា ខ្លួន​បានឮ​ការប្រមាថ​បែប​រើសអើង​ពូជសាសន៍​។
​ ​
​ស្របពេល​រឿងរ៉ាវ​នៅក្រៅ​ទីលាន​ជុំវិញ​កីឡាករ ស្ទឺ​លិ​ង ក្លាយជា​ប្រធានបទ​ក្តៅ​នា ពេល​ថ្មីៗ​នេះ កីឡាករ​អង់គ្លេស​រូបនេះ​បែរជា​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ នៅលើ​ទីលាន​ប្រកួត​។​
​ ​
​ស្ទឺ​លិ​ង ដើរតួនាទី​សំខាន់​ក្នុងការ​យកឈ្នះ​ក្រុម Southampton ៦-១ ដោយ​រកបាន ២​គ្រាប់ និង​បង្កើត​ឱកាស​រកបាន​២​គ្រាប់​ផ្សេងទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling)