រ៉ា​ហ៊ីម ស្ទឺ​លិ​ង ជុំ​ញ​ឲ្យ​មិត្ត​រួម​ក្រុម​បង្ហាញ​ភាព​មុត​ស្រួច​នៅ​តំបន់​មុខ​ទី​

851
ចែករម្លែក

​រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) អះអាងថា ស៊ី​ធី​ត្រូវតែ​បង្កើន​សមត្ថ ភាព​របស់ខ្លួន​នៅ​តំបន់​មុខ​ទី​។​
​ ​
​ស៊ី​ធី​បាន​អរគុណ​កីឡាករ ស្ទឺ​លិ​ង ដែល​ត្រូវបាន​ប្តូរ​ចូល​ហើយ​រកបាន​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ស៊ី​ធី​តាម​ស្មើ​១-១ ជាមួយ​ក្លឹប Everton នៅ​នាទី​៨២​នៅ​ពហុ​កីឡដ្ឋាន Etihad កាលពី​ថ្ងៃទី​ច័ន្ទ​។​
​ ​
​ស៊ី​ធី​មានឱកាស​ច្រើន​ក្នុងការ​វាយបក ហើយ ស្ទឺ​លិ​ង ដែល​ទាត់​ផុត​របារ​ទី​ពីរលើក​ជឿថា ក្រុម​ម្ចាស់ផ្ទះ គួរតែ​ធ្វើបាន​ល្អ​ជាង​នេះ​។​
​ ​
​កីឡាករ​អង់គ្លេស​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ពិតជា​ខកចិត្ត​។ ខ្ញុំ​មានឱកាស​ល្អ​នៅមុខ​ទី​។ ប៉ុន្តែ​ខ្ញុំ​ធ្វើបាន​សម្រេច តែមួយ​គ្រាប់​ប៉ុណ្ណោះ​។ ខ្ញុំ​មានសំណាង​គ្រប់គ្រាន់​នៅ​តង់​ទី​២ ហើយ​ទាត់​បញ្ចូល​ទី​”​។​
​ ​
​ស្ទឺ​លិ​ង បន្តថា “​ប្រសិនបើ​ខ្ញុំ​មានឱកាស​ម្តងទៀត យើង​នឹង​ឈ្នះ​ការប្រកួត​នេះ​។ យើង​ត្រូវតែមាន​ភាព​មុត ស្រួច​ជាង​នេះ​។ នោះ​គឺជា​អ្វីដែល​យើង​ចង់បាន​។ យើង​ត្រូវ​បន្ត​និង​ប្រយុទ្ធ​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ​”​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ស៊ី​ធី​មានឱកាស​ល្អ ច្រើន​នៅ​កន្លះ​ម៉ោង​ដំបូង ហើយ សឺ​ជី​អូ អា​ក្វេ​រ៉ូ (Sergio Aguero) មានឱកាស​ពីរដង​តែ​ធ្វើ​មិនបាន​សម្រេច​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling)