រ៉ា​ហ្វា បេ​នី​តេស អាច​បដិសេធ​មិន​បង់ប្រាក់​ពិន័យ​៦​លាន​ផោន ប្រសិនបើ​លោក​ចាក​ចេញពី Newcastle United

661
ចែករម្លែក

លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) អាច​នឹង​ដើរ​ចេញពី​ក្លឹប Newcastle ដោយ​មិន បាច់​បង់ប្រាក់​ពិន័យ​៦​លាន​ផោន ពីព្រោះ​ក្រុម​មេធាវី​របស់លោក​ជឿថា លោក​មាន​ហេតុផល ក្នុងការ​បដិសេធ​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​គឺជា​គោលដៅ​កំពូល​សម្រាប់​តំណែង​អ្នកចាត់ការ​នៅ​ក្លឹប West Ham ប៉ុន្តែ​លោក រ៉ា​ហ្វា កំពុង​បន្ត​ពិភាក្សា​ជុំវិញ​ការពន្យារ​កិច្ចសន្យា​របស់លោក​នៅ ពហុកីឡាដ្ឋាន St James `Park ។ លោក​ចង់​បន្តការងារ​ទៀត ប៉ុន្តែ​ថា​វា​អាច​កើតឡើង លុះត្រា​តែមាន​ការធានា​ផ្តល់​ថិ​វ​កា​សម្រាប់​ការចូលរួម​ទីផ្សារ​ផ្ទេរ​កីឡាករ​។​
​ ​
​ក្រុមការងារ​របស់លោក​មិន​បដិសេធ​ចំណាប់អារម្មណ៍​លើ​តំណែង​នៅ​ក្លឹប West Ham ប៉ុន្តែ​ពួកគេ​ក៏​ចាប់អារម្មណ៍​ចរចា​ឲ្យ​មាន​លក្ខខណ្ឌ​ប្រសើរ​បំផុត ដើម្បី​ជួយ​ឲ្យ​ក្លឹប Newcastle ប្រកួតប្រជែង​យក​ចំណាត់ថ្នាក់​ពាក់កណ្តាល​តា​រាង​នៅ​រដូវ​កាល​ក្រោយ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​មិន​គិតថា លក្ខខណ្ឌ​ដែល​ចែងថា លោក រ៉ា​ហ្វា ត្រូវ​សង់​ប្រាក់ខែ មួយឆ្នាំ​ពេញ ប្រសិនបើ​លោក​រំលោភ​កិច្ចសន្យា​នឹងមិន​ក្លាយជា​ឧបសគ្គ​ចំពោះ​ការចាកចេញ របស់លោក​នោះទេ​។​
​ ​
​នេះ​គឺ​ដោយសារតែ​ពួកគេ​ជឿថា ម្ចាស់​ក្លឹប​លោក ម៉ា​យ អា​ស្លី (Mike Ashley) ខកខាន​មិន បាន​រក្សា​កិច្ចសន្យា​ដែល​បានធ្វើ​ជាមួយ​អ្នកចាត់ការ​រូបនេះ ហើយ​អាច​អះអាងថា លោក បេ​នី​តេស គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការចាកចេញ​ពី​កិច្ចសន្យា​ដែល​នៅសល់​ពេល​មួយឆ្នាំ​ទៀត​។​
​ ​
​វា​ទំនងជា​ថា ក្លឹប​ដូចជា West Ham នេះ​សុខចិត្ត​ចំណាយ​ប្រាក់​សំណង ៦​លាន​ផោន ដើម្បី​គេចវេស​ពី​ដំណើរការ​រឿងក្តី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez)